2024-01-22 02:01
76

ភ្នំពេញ៖ មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់លំដាប់ថ្នាក់ ត្រូវបានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀន អ្នកពាក់ព័ន្ធត្រូវត្រៀមខ្លួនឱ្យហើយ ព្រោះគ្មានការលើកលេងបន្តទៀតទេ ប្រសិនជារកឃើញនឹងត្រូវដកហូតឋានន្តរស័ក្តិ និងបណ្តាញចេញក្រមខ័ណ្ឌនគរបាលជាតិ។

នាព្រឹក ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ឯក  សុខ  វាសនា  អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ  និងមន្រ្តីទាំងអស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  បានដំណើរការធ្វើតេស្តរកសារធាតុញៀន  ដែលធ្វើនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីថ្ងៃទី២២  ដល់ ថ្ងៃទី៣១  ខែមករា  ឆ្នាំ២០២៤ ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីនេះ សម្តេចធិបតីតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានដាក់អនុសាសន៍តឹងរឹងបំផុត ត្រូវអនុវិន័យកងកម្លាំងចំពោះបុគ្គលណាប្រព្រឹត្តខុសឆ្គង ជាពិសេស កងកម្លាំងប្រដាបអាវុធដែលមានពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌតែម្តង។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានប្រកាសដកហូតឋានន្តរស័ក្តិ និងបញ្ញេញមន្ត្រីនគរបាលជាតិចាប់ថ្នាក់ឧត្តមសេនីយ៍ផ្កាយ២ផ្កាយ១ រហូតដក់មន្ត្រីព្រោះអនុវត្តល្មើសវិន័យកងកម្លាំង ជាពិសេសអ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀនតែម្តង៕