2024-04-09 05:04
22

ភ្នំពេញៈ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌បំផុតខណៈជិះម៉ូតូឆ្លងផ្លូវត្រូវ            រថយន្តមួយគ្រឿងបើកបុកហើយកិនចំពីលើ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ៩ខែមេសាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ.ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ ថេង បូរ៉ាន់ ភេទ ស្រី អាយុ២៥ឆ្នាំ។មុនពេលកើតហេតុគេឃើញនារីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិច ពាក់ផ្លាកលេខកណ្ដាល1C-6348 ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីជើងទៅត្បូង ។ខណៈមកកន្លែងកើតហេតុក៏បានជិះម៉ូតូឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកNISSAN ពណ៌សពាក់ផ្លាកលេខបាត់ដំបង 3A-44 61 បើកបរដោយបុរសម្នាក់ក្នុងទិសដៅ ពីកើតទៅលិច ចុះពីលើស្ពានលីយ៉ុងផាត់ បានជ្រុលទៅបុក ពេញទំហឹងនិងកិនចំពីលើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញ បានចុះមកធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូ រួមនិងអ្នកបើកបរ បញ្ជួនទៅកាន់ការិយាល័យជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។