2024-05-01 09:05
32

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ដស៊េរីទំនើប Jeep ពាក់ស្លាកលេខ នគរបាល បេីកបុករះឡំប្រឺតា និងរថយន្ដចំនួន០២គ្រឿងដែលចត់នៅលេីចំណីផ្លូវបណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០៦ កែងផ្លូវ៥៧ សង្កាត់ បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។ 
    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះ គេឃេីញមានឡំប្រឺតាមួយគ្រឿង នេះរថយន្តចំនួន០២គ្រឿងទៀត បានចតនៅលេីចំណីផ្លូវ៣០៦ ។ លុះនៅពេលកេីតហេតុក៏មានរថយន្ដស៊េរីទំនើបម៉ាក Jeep មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-1188 ដែលបេីកបរដោយបុរសម្នាក់ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០៦ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម រួចក៏បានរេចង្កូតទៅបុករះឡំប្រឺតា និងរថយន្ដចំនួន០២គ្រឿងដែលចត់ចោលលេីចំណីផ្លូវខាងលេី បណ្ដាលឲ្យរងការខូចខាតទ្វា និងកាងរថយន្ត ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណេីរណាម្នាក់ឡេីយ ។ 
    ក្រោយពេលកេីតហេតុ ភាគីរថយន្តបង្កបានឈប់រថយន្តដេីម្បីដោះស្រាយ ដោយបានចរចាជាមួយភាគីរងគ្រោះ មានទាំងឡំប្រឺតា និងរថយន្តចំនួន០២គ្រឿងទៀតដែលរងការខូចខាតខាងលេី បញ្ចប់រឿងនៅហ្នឹងកន្លែងកេីតហេតុតែម្ដង ៕