2024-05-07 03:05
28

នៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៤ នេះស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចអនុសាសន៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់វិ ធានការបន្ទាន់ដល់កងកម្លាំងនគរ បាលនៅការិយាល័យជំនាញ និងតាមបណ្តា អធិការដ្ឋាននរបាលក្រុង ស្រុក រួមសហការជាមួយកងប្រជាការពារអាជ្ញាធរមូលដ្ឋាន ដឹកទឹកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងមូលដ្ឋានដែលពួកគាត់កំពុងខ្វះខាតទឹកប្រើ ប្រាស់ប្រចាំថ្ងៃ។

ជាក់ស្តែងពេលនេះកងកម្លាំងនគរបាលនៃអធិការ ដ្ឋាននគរ បាលស្រុកថ្មគោល នាំយករថយន្តដឹកទឹកទៅផ្តល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃហើយករណីនេះ សមត្ថកិច្ចនឹងបន្តសកម្មភាពបែបនេះជាបន្តទៀតនៅតាម មូលដ្ឋានឃុំ សង្កាត់ ៕