2024-05-15 12:05
219

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ចូលចិត្តដើរលេងយប់ជ្រៅផឹកស៊ីរហូតដល់ស្រវឹងហៅកង់បីដើម្បីជិះវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវអ្នករត់កង់បូឃើញឱកាសល្អដឹកយកទៅទីកន្លែងស្ងាត់ និងបានហៅបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពលូតលាន់បៀតបៀនលើរាង្គកាយ និងប៉ុនប៉ងចាប់រំលោភមិនបានសម្រេចបង្កភាក់ផ្អើលយ៉ាងខ្លាំង។

អំពើអសីលធម៌ដែលបង្កឡើងដោយកក្រុមអ្នករត់កង់បីពេលយប់ៗប្រព្រឹត្តលើនារីរងគ្រោះ បានកើតឡើងនៅវេលាម៉ោង ៤នឹង០០នាទីទៀតភ្លឺ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលេច ២៧១ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរបាយករណ៍បឋម បានឱ្យដឹងថា មាននារីវ័យក្មេងស្រស់ស្អាតម្នាក់ បានចេញក្លឹបកម្សាន្តមួយកន្លែង ក្នុងស្ថានភាពស្រវឹង និងបាន Booking Pass App មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328 ដើម្បីជិះត្រឡប់ទៅផ្ទះ វិញ ដោយឃើញសភាពនារីរងគ្រោះស្រវឹងជោគជាំបានដឹកយកទៅរកកន្លែងស្ងាត់ហើយហៅបក្សពួកម្នាក់ទៀត  មកធ្វើសកម្មភាពលូកលាន់បំពានរាងកាយនារីរងគ្រោះប៉ុនប៉ងចាប់រំលោភមិនបានសម្រេច និងបានឌុបនាងយកមកទម្លាក់ចោល ហើយបើក Pass App រត់គេចខ្លួនបាត់ស្រមោលបង្ករឱ្យមានការភ្ងាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវតែម្តង។

ក្រោយមានការភ្ញាក់ផ្អើកករណីអ្នករត់កង់បីប្រព្រឹត្តទង្វើមិនគប្បីលើនារីរងគ្រោះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ និងជួយសង្គ្រោះនារីរងគ្រោះស្វែងរកសាច់ញាតិ ព្រមទាំងដាក់ពាក្យបណ្តឹងតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕