2024-06-05 10:06
278

ភ្នំពេញ៖ រឿងរ៉ាវទំនាស់ផ្ទៃក្នុងគ្រួសាររវាងប្តី និងប្រពន្ធមកពីទឹកដីនៃខេត្តតាកែវ ដោយសារបុរសម្នាក់មានជំនាញផ្នែកជាងដែក និងឈ្លាតធ្វើជាសន្តិសុខផងនោះ ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែក្រោយពីចាកចេញពីប្រពន្ធ និងកូនមកស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញឈ្លក់នឹងទឹកម៉ាស៊ីន ជាប់អន្ទាក់ស្នេហ៍ជាមួយស្ត្រីបម្រើការ​ងារជាអ្នកកោសខ្យល់ និងម៉ាស្សាម្នាក់ បានបិទលេខទូរសព្ទផ្តេចទំនាក់ទំនងជាមួយប្រពន្ធរយៈពេលជាង ៣ខែ លុះបើកវិញពេលប្រពន្ធហៅចូលបានប្រាប់ត្រង់ៗថា «បងមានប្រពន្ធចុងថ្មីទៀតហើយ» ធ្វើឱ្យប្រពន្ធហួសចិត្តស្ទើធ្លាក់ថ្លើម ទើបជិះរថយន្តតាមរកប្តីដល់ភ្នំពេញ ក៏កើតជម្លោះគ្នាផ្អើលពេញសាលាសង្កាត់តែម្តង។

ពាក់ព័ន្ធករណីជម្លោះផ្ទៃក្នុងគ្រួសារខាងលើនេះ អង្គភាពរបស់យើងសុំមិនបញ្ចេញអត្តសញ្ញា និងអាស័យដ្ឋានពិតប្រាកដរបស់ពួកគាត់ឡើយ គ្រាប់ចង់ជម្រាបជូនប្រិយមិត្តអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាយ៉ាងដូច្នេះថា មានស្ត្រីម្នាក់វ័យជាង ៣០ឆ្នាំផ្លាយបានអោបកូនស្រីអាយុប្រហែលជាង ៣ឆ្នាំ ធ្វើដំណើរមកពីខេត្តតាកែវតាមរកប្តីដល់ទីក្រុងភ្នំពេញ បន្ទាប់ពីបានផ្តេចការទំនាក់ទំនងរវាងប្រពន្ធ និងកូនអស់រយៈពេលជាង ៣ខែ ដោយសារលេខទូរសព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន ប៉ុន្តែអ្វីដែលធ្វើឱ្យប្រពន្ធហួសចិត្តនឹងថ្លែងស្ទើប្រេះទ្រូង ក្រោយពេលលេខទូរសព្ទភ្ជាប់បានវិញ ពេលប្រពន្ធហៅចូលសួរនាំហេតុផ្សេងៗ ស្រាប់តែបុរសជាប្តីប្រាប់ត្រង់ៗទៅប្រពន្ធដោយឥតលាក់លាមថា «ខ្លួនមានប្រពន្ធថ្មីទៀតហើយ» គ្រាន់តែឮពាក្យសម្តីប្តីបែបនេះនាងធ្លាក់ថ្លើមស្ទើរប្រេះទ្រូងនិយាយអ្វីក៏មិនចេញដែរ ព្រោះប្តីភ្លេចគ្រាកំសត់កម្រធ្លាប់ផឹកទឹកធុយោហូបបាយកញ្ចប់ម្រាប់ដៃ ១០ជាមួយគ្នា រហូតក​សាង​​​បានជាគ្រួសារតូចមួយនេះ។

ករណីទំនាស់ផ្ទៃក្នុងគ្រួសាររបស់បុរសជាកម្មករ និងសន្តិសុខសំបូរណ៍ស្នេហ៍ផ្អើលពេលសាលាសង្កាត់នេះ បានកើតឡើងនៅវេលាម៉ោង ០៤និង៣០នាទីល្ងាច នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសជាប្ដីឈ្មោះ ទ.ថ អាយុ ៣២ឆ្នាំ មុខរបរ ជាងផ្សារដែក និងសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ រី​​ឯស្ត្រីជាប្រពន្ធមានឈ្មោះ ស...ឡ អាយុ ៣៨ឆ្នាំ មានកូនចំនួន ០៣នាក់ ក្នុងបន្ទុក និងមានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភព័ត៌មាន បានឱ្យដឹងថា បុរសជាប្តីបានធ្វើដំណើរចាកចេញពីផ្ទះនៅខេត្តតាកែវ ចោលប្រពន្ធ និងកូនដើម្បីមកធ្វើជាជាងដែក និងសន្តិសុខនៅក្រុងភ្នំពេញ ដោយសារឃ្លាតឆ្ងាយពីផ្ទះសំបែងទើបបុរសរូបនេះ​ មានទំនាក់ទំនងជាមួយនារីម្នាក់ទៀត ដែលមានមុខរបរ ជាអ្នកកោសជប់ និងម៉ាស្សា ព្រោះជាម៉ូយប្រចាំរាល់ពេលផឹកស្រវឹង ឬខ្យល់ម្តងតែងតែមកនាងសម្រួលសុខភាព និងបណ្តោះកូយ.! រហូtក្លាយជាស្នេហាយកធ្វើជាប្រពន្ធលួចលាក់ និងបានផ្តេចទំនាក់ទំនងជាមួយប្រពន្ធ និងកូនជាង ៣ខែ ដោយបិទលេខទូរសព្ទ លុះបើកលេខប្រើវិញប្រពន្ធទំនាក់ទំនងបានសួរនាំទើបធ្លាយរឿងរ៉ាវមានប្រពន្ធចុងតែម្តង។ ក្រោយពេលដឹងរឿងរ៉ាវបែបនេះ ប្រពន្ធបាននាំកូនស្រីតូចម្នាក់ ជិះរថយន្តឈ្នួលមកពីខេត្តតាកែវមកតាមរកប្ដីដល់រាជធានីភ្នំពេញ និងបានជួបក៏សុំប្ដីមករស់នៅផ្ទះជួលជាមួយគ្នា ប៉ុន្តែប្ដីមិនព្រមឲ្យនៅទេថែមទាំងដេញឲ្យត្រលប់ទៅស្រុកវិញ។

ប្រភពបន្តទៀតថា គ្រាន់តែស្តាប់ឭសម្តីរបស់បុរសជាប្តីបណ្តេញឱ្យនាំកូនវិលទៅស្រុកវិញយ៉ាងដូច្នេះនាងមិនព្រមទេដោយសួររកហេតុ និងផលភ្លាមៗនោះភាគីខាងប្តីបានប្រាប់ថា «បើមិនត្រឡប់ទៅផ្ទះវិញទេ ត្រូវសុំលែងលះគ្នា» ទើបប្រពន្ធនាំទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីស្វែងរកឲ្យអាជ្ញាធរជួយសម្របសម្រួលណែនាំ ប៉ុន្តែបែរជាផ្ទុះជម្លោះគ្នាកាន់តែខ្លាំងផ្អើលពេញសាលាសង្កាត់តែម្តង។

ស្រ្តីជាប្រពន្ធបាននិយាយថា «គាត់ និងប្ដីបានគ្នាជាប្តីប្រពន្ធមិនឆ្លងកាត់រៀបការត្រឹមត្រូវទេ ប៉ុន្តែមានរៀបចំសែនព្រេនជាមួយគ្នាដោយចាស់ទុំដឹងឭតាមទំនាមទំលាបពីបុរាណ និងរស់នៅជាមួយគ្នាអស់រយៈពេល៤ឆ្នាំមកហើយ និងបានចំណងដៃកូនស្រីអាយុជាង២ខួបម្នាក់។  ស្ត្រីរូបនោះបានបន្តទៀតថា ក្រោយពេលចាប់ដៃគ្នារួចពួកគាត់ស្រលាញ់គ្នាជាធម្មតា ប៉ុន្តែមួយរយពេលចុងក្រោយនេះម្តាយក្មេងឱ្យទៅធ្វើការងារនៅភ្នំពេញវិញ និងបាត់ដំណឹងជាង ៣ខែទើបផ្ទុះរឿងរ៉ាវមានប្រពន្ធចុងមួយទៀតបែបនេះ»។ 

ស្រ្តីរូបនេះបានបញ្ជាក់ថា៖ តាំងពីប្ដីមកធ្វើការងារនៅក្រុងភ្នំពេញ មិនដែលផ្ញើរលុយឲ្យគាត់ និងកូនសូម្បីមួយសេនលុយរៀល លុះទំនាក់ទំនងបានប្តីប្រាប់គាត់តាមត្រង់ថា «មានប្រពន្ធចុងថ្មីម្នាក់ទៀតហើយ» ក្រោយពេលឮប្ដីប្រាប់បែបនេះ នៅវេលាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ គាត់បាននាំកូនស្រីជិះរថយន្តឈ្នួលមកតាមរកប្ដីដល់កន្លែងស្នាក់នៅកើតមានជម្លោះហើយប្តីឲ្យលុយ ចំនួន ៣ម៉ឺនរៀល ដេញឲ្យគាត់ត្រលប់ទៅផ្ទះវិញ បើមិនព្រមទៅវិញទេគឺលែងលះគ្នា។ 

ចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅទី៣ បុរសជាប្ដីបាននិយាយថា «ខ្លួនពិតជាមានប្រពន្ធចុងមែន ប៉ុន្តែជាស្រីកោសជប់ និងម៉ាស្សា គឺខ្លួនយកលែងសើចកំដអារម្មណ៍ប៉ុណ្ណោះ បានទាមទារលែងលះគ្នាជាមួយប្រពន្ធដើមរហូត ប៉ុន្តែភាគីខាងប្រពន្ធដាច់ខាតគាត់មិនព្រមលែងប្ដីឡើយ និងទាមទារនាំប្ដីត្រលប់ទៅផ្ទះវិញជាដាច់ខាត ព្រមទាំងលេងឲ្យប្ដីធ្វើការងារនៅភ្នំពេញទៀតហើយ។

ដោយសារការព្យាយាមសម្របសម្រួលរបស់អាជ្ញាធរភាគីប្តីប្រពន្ធមិនត្រូវរ៉ូវគ្នា ពួកគាត់នាំគ្នាបានដើរចាកចេញពីសាលាសង្កាត់ចោមចៅទី៣ បាត់អស់ដោយពុំដឹងថាប្ដីព្រមទៅផ្ទះវិញតាមប្រពន្ធ ឬអត់នោះទេ៕