2024-08-16 10:08
110

ភ្នំពេញ៖ លោកឧត្តមសេនីយទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងបញ្ជាក់ថា៖ គុនខ្មែរក្នុងអាណត្តិរបស់ខ្ញុំដឹកនាំ គឺគ្មានទេរឿង «បក្ខពួកនិយម ញាតិនិយម» មន្ត្រីទាំងអស់ត្រូវតែអនុវត្តន៍តាមវិជ្ជាជីវៈ ក្បួនច្បាប់ដែលបានកត់ត្រានៅក្នុងសៀវភៅគុនខ្មែររបស់យើងជាដាច់ខាត់ ធ្វើយ៉ាងណាជម្រុញវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញរន្ទឺពាសពេញសកលលោកបន្ថែមទៀត។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញការបកស្រាយបែបនេះ បន្ទាប់ពីមានមតិមហាជនមួយចំនួនរិះគន់ចំពោះការកាត់សេចក្តីរបស់ចៅក្រម និងគណៈកម្មការរៀបចំការប្រកួតកីឡាគុនខ្មែរមានបក្ខពួកនិយម និងសាច់ញាតិនិយមជាដើម។

លោកឧត្តមសេនីយទោ ខូវ ឆាយ បានថ្លែងបញ្ជាក់ថា៖ ចំពោះលទ្ធផលដែលគណៈកម្មការយើងសម្រេច គឺសុទ្ធតែឈរលើស្មារតីកីឡា ឈរលើការអនុវត្តនតួនាទីប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត មិនមែនដូចមហាជនមួយចំនួនចោទប្រកាន់ថា “បក្ខពួកនិយម ពុករលួយ ញាតិនិយម ឬជ្រុលនិយមនោះទេ” កន្លងមកមិនមាននោះទេ ក្រោយមការដឹកនាំរបស់លោក លោកតែងតែប្រជុំជាមន្ត្រីរបស់សហព័ន្ធជារឿយៗក្នុងការដឹកនាំត្រូវមានសុក្រឹត្យភាព ត្រឹមត្រូវទើបទទួលបានការសារទ គឺមានយកមនោសញ្ចេតនា បក្ខពួកនិយម ឬញាតិនិយម មកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចទេ គឺស្របតាមចំណេះចំនាញ និងវិជ្ជាជីវៈយកមកវាយតម្លៃអ្នកណាឈ្នះគឺឈ្នះ អ្នកណាចាញ់គឺចាញ់។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានញ្ជាក់ថាទៀតថា៖ «អ្នកខ្លាំងគឺឈ្នះ អ្នកខ្សោយគឺចាញ់ អត់មានយកជាតិនិយមអីទេ ក្នុងស្មារតីកីឡា ត្រូវមានភាពស្មើគ្នាក្នុងការប្រកួត។ កន្លងទៅយើងចង់ឱ្យបរទេសឈ្នះ ទទួលបានខ្សែរក្រវ៉ាត់ ដើម្បីបន្តផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរឱ្យយើង មិនមែនឱ្យតែបរទេសមកវ៉ៃចង់ធ្វើបាបគេ មិនចង់ឱ្យគេឈ្នះទេ បើគាត់មានសមត្ថភាពឱ្យគាត់ទៅ យើងសាទរគាត់ឈ្នះ ព្រោះខ្សែរក្រវ៉ាត់មានច្រើនណាស»។

លោកឧត្តមសេនីយ៍ ខូវ ឆាយ បានបញ្ជាក់បន្ថែមថា៖ «យើងចង់បានកីឡាករល្អៗ និងខ្លាំងមកពីបរទេសមកប្រកួតជាមួយកីឡាករខ្មែរ ដើម្បីបានបទពិសោធន៍ បើបរទេសឈ្នះយកខ្សែរទៅប្រទេសរបស់ពួកគេ គឺបានយកគុនខ្មែរទៅជួយផ្សព្វផ្សាយបន្តឱ្យពិភពលោកបានស្គាល់គុនខ្មែរអញ្ចឹងដែរ»៕