2024-08-05 08:08
259

ឧត្តរមានជ័យ៖ រថយន្តទេសចរដឹកអ្នកដំណើរ ០១គ្រឿង ចំណុះ២៥ក្រៅ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ​ណ៍ដាច់ហ្វាំងធ្លាក់ផ្លូវក្រឡាប់លើជួរភ្នំដងរ៉ែក បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ និងចំនួន ២៩នាក់ ទៀតរងរបួសធ្ងន់ និងស្រាល ខណៈពេលបើកចុះពីច្រកទ្វាអត្តរជាតិជាំ។

ហេតុការណ៍នៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះដែលរងរបួស ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ជួយសង្គ្រោះដឹកបញ្ជូនទៅកាន់ឯមន្ទីរពេទ្យភ្លាមៗ។

 មន្ត្រីប្រចាំច្រកព្រំដែនអន្តរជាតិជាំ បានឱ្យដឹងឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែសីហា មានក្បួនរថយន្ត ចំនួន ១៥២គ្រឿង និងមនុស្សប្រមាណជិត ៤​ ០០០អង្គ/នាក់ ដែលធ្វើដំណើរមកពីខេត្តសៀមរាប ដង្ហែទៀនព្រះវស្សានាំយកទៅកាន់វត្តលោកតាសួងក្នុងទឹកដីនៃប្រទេសថៃ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅវេលាម៉ោងជាង ៣រសៀ​លថ្ងៃខែដដែល។ ប្រភពបានបន្តទៀតថា ពេលរថយន្តទាំងអស់នោះដឹកមនុស្សទាំងចុះពីច្រកច្រកអន្តរជាជាំ ហើ​យ​បានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់ ស្រាប់តែមានរថយន្ត ០១គ្រឿង ប្រភេទទេសចរណ៍ ចំណុះ២៥កៅអីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់លើជួរភ្នំដងរ៉ែក បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះមានម្នាក់បានស្លាប់។

តាមប្រភពបានបញ្ជាក់ថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈចុះពីច្រកអន្តរជាតិជាំនោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0757 បានធ្លាក់ផ្លូវក្រឡាប់ធ្លាក់ជ្រោះដោយសារជួបបញ្ហាបច្ចេកទេស (ដាច់ហ្វ្រាំង) ត្រង់ចំណុចផ្លូវឡើងភ្នំដងរ៉ែង ចំរាក់ទី១។ អ្នកដំណើរដែលជិះក្នុងរថយន្ត សរុបចំនួន ៣០នាក់ ស្រី២៥នាក់ ក្នុងនោះក្មេង០២នាក់ បណ្តាលឱ្យស្លាប់ ០១នាក់ ស្រី របួសធ្ងន់ ០៦នាក់ ស្រី ០៥នាក់ របួសស្រាល ២៣នាក់ ស្រី ១៩នាក់ (ក្មេង ០២នាក់ ប្រុស និងខូចរថយន្ដ ០១គ្រឿង។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចឈរជើងព្រំដែនច្រកជាំ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះអន្តរាគមន៍ភ្លាមៗ ជួយសង្គ្រោះដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងបានស្ទួចរថយន្តយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយយតាមនិតិវិធី៕