2024-09-15 01:09
20

ភ្នំពេញ៖ នារីជាបុគ្គលិកផ្នែករត់តុម្នាក់ បានធ្វើសកម្មភាពលួចយកកាបូបដៃរបស់ថៅកែហាង យីហោ «CLOBBER» រួចបានរត់គេចខ្លួនបានរយៈពេល ចំនួន ០២ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ស្រាវ​ជ្រា​វ និងឃាត់ខ្លួនយកមសួរនាំ និងចាត់ការតាមផ្លូវច្បាប់។

នារីជាជនសង្ស័យមានឈ្មោះ វួចនី ហៅ នី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ហេង ហុកឆាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជាថៅកែហាង យីហោ «CLOBBER» ស្នាក់នៅផ្ទះលេខ ២៨ ផ្លូវលេខ ៥៩២ ក្រុមទី៥៣ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ត្រីជាអ្នករត់តុម្នាក់ ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន នារីជាជនសង្ស័យ នៅចំណុច ហាងយីហោ «BACK STAGE OF CLOBBER» ទីតាំងផ្ទះលេខ ២១១ ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបដៃរបស់ ថៅកែហាង នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងគេចខ្លួនអស់រយៈពេល២ថ្ងៃប៉ុណ្ណោះ។

សូមរំឭកថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នារីបុគ្គលិកផ្នែករត់តុ បានធ្វើសកម្មភាពលួចកាកាបយូដៃ ចំនួន ០២ របស់ថៅកែហារនៅក្នុងហាងដែលខ្លួនបម្រើការងារជាប្រចាំ។ បន្ទាប់ពីលួចបានសម្រេចគេចខ្លួនបានតែ២ថ្ងៃត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ ធ្វើការស្រាវជ្រា​វ​​ឈានទៅឃាត់ខ្លួន នៅក្នុងហាង យីហោ «BACK STAGE OF CLOBBER» នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងចាប់យក រួមមាន៖ ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក HONDA VARIO ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JO-7432, ដុំដែកសម្រាប់ដោះ SENSOR ចំនួន ០១, កាបូបស្ពាយ ពណ៌ស ចំនួន ០១, ទូរសព្ទដៃ ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ មានស៊ីមលេខ 071 50 74 409 មួយគ្រឿង, ទូរសព្ទដៃ ម៉ាក IPHONE 8 PLUX មួយគ្រឿង, កាបូបយួរដៃ ម៉ាក COACH ពណ៌ត្នោត និងកាបូបយួរដៃ ម៉ាក TORYBRUCH ពណ៌ទឹកសណ្តែក ដើម្បីប្រគល់ឱ្យជនរងគ្រោះវិញ។

ជនសង្ស័យនេះ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕