2024-07-03 06:07
137

(កំពត) ៖   ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងក្នុងដំណើរអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្ថានីយវិទ្យុ និង ទូរទស្សន៍ហើយបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពតនាថ្ងៃទី ២ ខែកក្កដាឆ្នាំ២០២៤នេះរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងឲ្យដឹងថានៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលពី ៧ នៃរដ្ឋសភាបានជំរុញការអនុវត្តពិធីនយោបាយអាទិភាពមានចំនួន ៦ ចំណុចនឹងបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ចំណុចបន្ថែមទៀតធ្វើយ៉ាងណាឱ្យសម្រេច ចក្ខុលើវិស័យក្នុងប្រែក្លាយកម្ពុជានៅឆ្នាំ២០៣០គឺជាប្រទេសមានប្រាក់ចំណូលបានមធ្យមមួយកម្រិកខ្ពស់នៅឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៍មានបានបញ្ជាក់ថា ក្រសួងព័ត៍មាន និងមន្ទីរព័ត៌មានមិនមែនមានតួនាទីត្រឹមតែទៅយកព័ត៍មាន នោះទេហើយផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសផងដែរ។

សម្រាប់អាណត្តិទី៧នេះ ក្រសួងនិងមន្ទីរព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តធ្វើការងារគ្រប់គ្រងសាធារណៈមតិ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។
ហើយក្រសួងនិមួយត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់ក្រសួងព័ត៍មាន នៅក្នុងអាណត្តិទី៧ ត្រូវបានកំណត់ចក្ខុវិស័យជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល មានន័យថាជាសំឡេងរបស់រាជរដ្ឋភិបាល។

ហើយក្រសួង និងមន្ទីរព័ត៌មាន មិនមែនធ្វើការងារត្រឹមតែទៅយកព័ត៍មាន និងផ្សាយព័ត៌មានទេ តែត្រូវបន្ថែមការងារមួយសំខាន់ថែមទៀតនោះ គឺធ្វើការងារគ្រប់គ្រងសតិអារម្មណ៍របស់មនុស្ស។
តាមរបាយការណ៍របស់លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានឲ្យដឹងថា ការងារផ្សព្វផ្សាយព័ត៍មានក្នុងភាពល្អប្រសើរ។

ខេត្តកំពតមាន វិទ្យុផ្សាយផ្ទាល់ចំនួន ០២ស្ថានីយ៍ វិទ្យុផ្សាយបន្តចំនួន០៦ស្ថានីយ៍ ទូរទស្សន៍ផ្សាយបន្ត ០៤ស្ថានីយ៍ និងទូរទស្សន៍ខ្សែកាបចំនួន ០៤ស្ថានីយ៍ មានទីស្នាក់ការគេហទំព័រចំនួន ១១កន្លែង(ក្រុង-ស្រុក) ក្រុងកំពតមានចំនួន ០៥កន្លែង ស្រុកទឺកឈូមានចំនួន ០១កន្លែង ស្រុកបន្ទាយមាសមានចំនួន ០២កន្លែង ស្រុកកំពង់ត្រាចមានចំនួន ០២កន្លែង ស្រុកដងទង់មានចំនួន ០១កន្លែង ។

ចំពោះអង្គភាពសារព័ត៌មានដែលកំពុងធ្វើប្រតិបត្តិការណ៍ក្នុងភូមិសាស្រ្តខេត្តកំពត គេហទំព័រមានចំនួន ៣០អង្គភាព  អ្នកសារព័ត៌មានក្នុងខេត្តមានចំនួន ២០អង្គភាព ភ្នាក់ងារទូរទស្សន៍ក្នុងខេត្តមានចំនួន ១១អង្គភាព។(សឹង រ៉ាត់)