2024-06-07 04:06
146

ខេត្តរតនគិរី ៖    នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតគិរីបានដឹកនាំគណៈប្រតិភូ អញ្ជើញ ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលបានប្រារព្ធពិធីបញ្ចុះនៅ ស្រុកង៉ុកហូយខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ថា អដ្ធិធាតុបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាដែលធ្វើពិធីបញ្ចុះ នាពេលនេះមាន
ចំនួន១៥អដ្ឋិធាតុ ក្នុងនោះ៨អដ្ឋិធាតុរុករកឃើញក្នុងភូមិសាស្រ្តខេត្តរតនគិរី  ក្រៅពីនោះរុករកឃើញនៅភូមិសាស្រ្តខេត្តចំប៉ាសាក់ និងខេត្តសេកុង ខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវសម្រាប់រដូវប្រាំង ២០២៣-២០២៤៕