2024-07-02 10:07
136

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព និងលទ្ធផលសកម្មភាព នៃការអនុវត្តការងារក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ។

គោលបំណង នៃកិច្ចប្រជុំខាងលើនេះផ្តោតសំខាន់ទៅលើ ទី១. បង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈម មានក្នុងសកម្មភាពដែលបានឯកភាព ទី២. ពិភាក្សាអំពី លទ្ធផលសកម្ម ភាពដែលបានរាយការណ៍តាមផ្នែកនីមួយៗរួមមាន៖ ផ្នែកបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ និងផ្នែកលទ្ធកម្ម នៃគម្រោង ទី៣. ពិនិត្យ និងពិភាក្សារកដំណោះស្រាយ ដើម្បីជម្រុញការងារឱ្យបានរលូន និងទី៤. ការកំណត់ផែនការដែលត្រូវអនុវត្តបន្ត ។ 

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ តំណាងធនាគារពិភពលោក និងឯកឧត្តម អស់លោក លោកស្រី ជាក្រុមការងារអនុវត្តនៃ               គម្រោងជាច្រើនរូបផងដែរ ។