2023-10-03 06:10
1058

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលប់ឈ្មោះនាយទាហានម្នាក់ ដែលជាគ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្មចេញត្មាតពងចេញពីក្របខ័ណ្ឌពាក់ព័ន្ធនឹងគ្រឿងញៀន។ 
    ក្រសួងការពារជាតិ បានប្រកាសលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ត្រី ពោន ចា អត្តលេខ ០៦៧២៥៧ គ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម។ មូលហេតុពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។ 
   អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយក នាយកដ្ឋានបុគ្គលិក បណ្តា ស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕