2023-10-06 03:10
218

(កែប) នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងលោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្តកែប រួមទងសមាជិក សមាជិការ និងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូប ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ៦ តាមលក្ខណៈគន្លងប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវត្តសត្ថាធម្មវិហារ ហៅភ្នំពោន ដែលស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមជាមួយនឹងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលកាន់ព្រះពុទ្ធសាសនាប្រពៃណីជាតិខ្មែរ។

នាឱកាសនេះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានពាំនាំ និងនាំយកទេយ្យទាន និងគ្រឿងភោគបរិភោគមួយចំំនួន និងបច្ច័យចំនួនជាង ៥ លាន ៤សែនរៀល យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តសត្ថាធម្មវិហារ ហៅភ្នំពោន។

ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប មានប្រសាសន៍ថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាទំនៀមទម្លាប់ប្រពៃណខ្មែរយេីងតាំងពីបរមបុរាណមកម្ល៉េះ ដែលមិនបំភ្លេចបានឡេីយ លេីកលែងតែសម័យនៃរបបខ្មៅងងឹតប្រល័យពូជសាសន៍ ( ប៉ុល ពត មួយគត់ដែលអាចបំភ្លេចចោល ) ។

ឯកឧត្តមលើកឡើងថាដោយបានគុណបុណ្យ ដ៏ធំធេងមិនអាចបំភ្លេចបាន ក្រោមស្មារតី ៧មករា ១៩៧៩ ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងមានការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ជាស្ថាបនិកសន្តិភាពនៃកម្ពុជា ) ជាមួយ និងឥស្សរជនឆ្នេីម របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ពីបាតដៃទទេ មកប្រែក្លាយជាប្រទេស ស្មេីមុខ ស្មេីមាត់នៅអង្គការសហប្រជាជាតិ រហូតមកដល់ពេលច្ចុប្បន្ន ហេីយបានប្រែក្លាយប្រទេសមានលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សទៀតផង ។

លេីសពីនេះ ឯកឧត្តម សោម ពិសិដ្ឋ  អភិបាលខេត្តកែប បានអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលស្រលាញ់ និងទុកចិត្ត ចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ សែនជាប្រធានគណបក្ស ហេីយបានបោះឆ្នោតជូនដោយសេចក្តីជ្រះថ្លា និងគ្មានការបង្ខិតបង្ខំឡេីយ ដូច្នេះហេីយសូមពុក ម៉ែ បងប្អូនបន្តថែរក្សា សន្តិភាពនេះឱ្យបានគង់វង្សជារៀងរហូត ដេីម្បី ជីវភាព  សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិយេីង។(សឹង រ៉ាត់)