2023-07-16 04:07
208


បាត់ដំបង: កាលពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣នេះលោក រ៉ម សាវី សមាជិកចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម និងជាអនុប្រធានក្រុមការងារចុះជួយភូមិបឹងអារក្ស បានអមដំណើរដោយលោក រ៉ម គឹមហួរ និងលោក រ៉ា គង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះជួយភូមិបឹងអារក្ស ក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើមបានធ្វើការដង្ហែឃោសនាស្វែងរកសន្លឹកឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមចេញពីស្នាក់ការបក្សក្នុងភូមិបឹងអារក្ស ឆ្ពោះទៅស្នាក់ការបក្សឃុំ និងបន្តទៅសាលាបឋមសិក្សាសៀម។


ក្នុងការដង្ហែស្វែងរកសន្លឹកឆ្នោតជូនគណបក្សប្រជាជន កម្ពុជានេះ គឺមានសមាជិក សមាជិកាគណបក្សចំនួន១៥៧រូប  មានគោយន្ត០៦ ម៉ូតូ១១គ្រឿង និងឡាន០១គ្រឿងផងដែរ។
កិច្ចដង្ហែនេះ គឺចាប់ផ្តើមចេញពីស្នាក់ការបក្សក្នុងភូមិបឹងអារក្ស ឆ្ពោះទៅស្នាក់ការបក្សឃុំ និងបន្តទៅសាលាបឋមសិក្សាសៀម ក្រោមពីសមាជិក សមាជិកាបានចូលរួមពិធីសំណះសំណាល និងពិធីបញ្ចូលសមាជិកសមាជិកាថ្មី នៃគណបក្សប្រជាជន កម្ពុជា ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ, សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង។ 
នាកិច្ចសំណេះសំណាល និងបញ្ចូលសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជានេះ ឯកឧត្តម បានមានប្រសាសន៍ និងចេញគោលនយោបាយ៤ចំនុច : 
១) បញ្ហាព្រំដែន
២) បញ្ហាសេដ្ឋកិច្ច
៣) កិច្ចការងារបរទេស
៤) កិច្ចការងារអភិវឌ្ឍន៍តាមមូលដ្ឋាន ព្រមទាំងលើកយកចំនុចស្នូលទាំង៨ចំនុចរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនផងដែរ។
ក្រោមបរិយាកាសដ៏សែនរីករាយ សមាជិក សមាជិកាគ្រប់រូបបានបង្ហាញនូវក្តីគោរព ស្រឡាញ់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ជាប្រធានគណបក្ស បានបញ្ចេញនូវឆន្ទះមុតមាំ និងជឿជាក់លើគណបក្ស បាននាំគ្នាស្រែកថា ជ័យយោគណបក្សប្រជាជនកម្ពុជា ជ័យយោសម្តេចតេជោ គណបក្សប្រជាជនឈ្នះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបោះឆ្នោតអោយខ្លួនឯង តោះយើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣នេះ។
ក្រោមបញ្ចប់ការដង្ហែបក្សស្វែងរកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោក រ៉ម សាវី និងក្រុមការងារដែលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ទ បានគោរពអរគុណសមាជិក សមាជិកាគ្រប់ដែលបានបង្ហាញឆន្ទះរក្សាការពារសន្តិភាព និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងជូនពរសមាជិក សមាជិកាគ្រប់រូប សូមទទូលបានតែសេចក្តី ចម្រើន រុងរឿង។