2023-08-14 02:08
460

ភ្នំពេញ៖ អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ VJ Ano បានសម្រចចិត្តធ្វើអត្តឃាតដោយយកកាំបិតចុងស្រួចចាក់ពោះ ដោយសាររងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែមិនបានសម្រេចត្រូវបានសាច់ញាតិ និងមិត្តភក្តិដឹកបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតទាន់ពេលវេលា។ 

 ការប៉ុនប៉ងផ្តេចអាយុជីវិតរបស់អតីតតារាចម្រៀង VJ Ano បានកើតឡើងនៅយប់​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ ២០២៣ ដោយសារ​វិបត្តិ​រង​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសង្គ្រោះ។ 

​ តាមការបង្ហោះលើបណ្តាញសង្គម របស់លោក ម៉ា ដូណា តាម​តារា​ភេទ​ទី៣ បាន​បញ្ជាក់​ថា «VJ Ano ពេលនេះ ត្រូវ​បាន​បញ្ជូន​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ហើយ។ ឃើញ​ហើយ​ពិត​ជា​មិន​យល់ ហេតុអ្វី​ដល់​ថ្នាក់​ហ្នឹង? សង្ឃឹម និង​យល់​ពី​គាត់​ផង និង​ផ្ដល់​ឱកាស​ឲ្យ​គាត់​បាន​រស់​ផង សុំ​ចិត្ត​កុំ​ទាន់​ដាក់​សម្ពាធ​គាត់»។ 

 តារា​សម្ដែង​ភេទ​ទី៣ រូបនេះ បានអំពាវនាវ​ដល់​សិល្បៈ និង​បណ្ដា​អ្នកសារព័ត៌មាន​ «ជួយ​គាត់​តាម​សិទ្ធា ហើយសុំ​ចិត្ត​អ្នក​សារព័ត៌មាន​ កុំ​ទាន់​អាល​មក​សម្ភាសន៍​គាត់​នៅ​ពេលនេះ ព្រោះ​គាត់​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ»។ 

 មុនពេលសម្រេចចិត្តធ្វើអត្តឃាតដោយចាក់សម្លាប់ខ្លួន របស់អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ VJ Ano នាងបានបង្ហោះវីដេអូ Live លើបណ្តាញសង្គម ដែលមានរយៈពេលជិត ៦នាទី ដោយបានរៀបរាប់ថា «នាងធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនពីរទៅបីដងហើយ ប៉ុន្តែមិនស្លាប់សោះ។ ខ្ញុំធ្លាប់ចង.ក ធ្លាប់លេបថ្នាំ ខ្ញុំ....តែខ្ញុំអត់ស្លាប់សោះ»។ 

 អ្នកនាង VJ Ano បានរៀបរាប់ទៀតថា «ខ្ញុំ​គិតថា ពេលបានចេញធ្វើការងារ​បានមើលគេ មើលឯង សប្បាយចិត្តខ្លះ ប៉ុន្តែពេលខ្ញុំទៅដល់ទទួលរងនូវពាក្យគេថាឲ្យខ្ញុំ អត់សមធ្វើជាម្តាយរបស់កូន ហេតុអ្វីម្នាក់មើលងាយនាងអញ្ជឹងខ្ញុំទៅមុខអត់រួចទេ!»។ 

 ក្នុងសកម្មភាពវីដេរបស់នាងឃើញមានកាន់កាំបិតចុងស្រួចចិតបន្លែក្នុងដៃ ដោយទឹកស្រងូតស្រងាត់ បាក់ទឹកចិត្តយ៉ាងខ្លាំង ដោយតែ​រង​ពាក្យ​មើលងាយ​ថា មី​នឹង​វា​ចេញ​មក​ទៀតហើយ ពេល​មាន​បញ្ហា​វា​រត់​រក​ឲ្យ​គេ​ជួយ​.. ខ្ញុំ​ខំប្រឹង​ដោយ​កម្លាំង​ខ្លួនឯង​ហើយ គ្រាន់តែ​ចង់​រកស៊ី​ចិញ្ចឹម​កូន​ហេតុអ្វី​ក៏​ខ្ញុំ​ត្រូវ​រង​ពាក្យ​សម្ដី​ប្រមាថ​មើលងាយ​ច្រើន​យ៉ាង​នេះ​ទាល់តែសោញ?»។ 

 បច្ចុប្បន្នស្ថានភាពរបស់អតីត​តារា​ចម្រៀង​អ្នកនាង សួន ភក្ដី ហៅ VJ Ano កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកាល់ម៉ែត៕