2023-07-27 11:07
151


ខេត្ត  បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅក្នុង ភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត  បន្ទាយមានជ័យ មាន ហេតុការណ៍មួយបានកើតឡើងដោយ ហួសចិត្តលោកតាម្នាក់បានទិញឪឡឹកពុះអោយចៅហូប ប៉ុន្តែ បុរស់ម្នាក់ដែរជាអ្នកជិតខាងក៍សំហូបដែរតែមិនបានក៍ទាញដំបងវ៉ៃរហូតដល់ស្លាប់ តែម្ដង។


​​   លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា ជនសង្ស័យឈ្មោះ សូ ឡិ ភេទប្រុសអាយុ៣១ឆ្នាំ និងជនរងគ្រោះស្លាប់ឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ៨១ឆ្នាំដែលរស់នៅភូមិកើតហេតុ។
   លោកបានបញ្ជាក់ថា នៅជនសង្ស័យវ៉ៃជនរងគ្រោះស្លាប់ គឺជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ បានទិញឪឡឹកពីផ្សារមកដល់ផ្ទៈហើយពុះអោយចៅហូប ហើយជនសង្ស័យឈ្មោះ សូ ឡិ ដែលជាអ្នករស់នៅជិតខាងបានដើរមកសំឪឡឹកហូបផងជនរងគ្រោះចែកកូនចៅអស់ខឹងសុំមិនបានទាញដំបងវ៉ៃចំឆ្អឹងជំនីខាងស្តាំបណ្តាលដួលសន្លប់ជនដៃដល់រត់គេចខ្លួន។
   លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយជនសង្ស័យវ៉ៃជនរងគ្រោះរយៈពេល៣០នាទី ទើបស្លាប់ ហើយជនដៃដល់ក៍រត់គេចខ្លួនទៅដល់ចុងភូមិត្រូវកម្លាំងនគរបាលស្រុកស្វាយចេកចាប់បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកដើម្បីអនុវត្តនីតិវិធីបន្ត។