2023-12-18 09:12
214

ពោធិ៍សាត់៖ តាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញខណ្ឌជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា «ឆ្នាំនេះទិន្នផលមច្ឆាជាតិ សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើប្រហុក និងផ្អក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សំបូរជាងឆ្នាំមុនៗ ខណ:បទល្មើសនេសាទមានការថយចុះ ដោយសារមានការយកចិត្តទុក ដាកពីសំណាក់លោកអភិបាលខេត្ត ដាក់បទបញ្ជាតឹងរឹង ជំរុញឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបជាប្រចាំ»។ 

ជាក់ស្តែង នៅថ្ងៃច័ន្ទ ទី​១៨ ​ខែ​ធ្នូ ​ឆ្នាំ​២​០​២៣ នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​តាមគោលដៅសំខាន់លើ​ផ្ទៃ​បឹង​ទន្លេសាប​ ចាប់ពីឃុំកំពង់លួង រហូតដល់ចំណុច តំបន់កដប ក្នុងឃុំអន្សាចំបក ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ជាប់ព្រំទល់ខេត្តកំពុងធំ និងខេត្តកំពុងឆ្នាំង ដោយប្រើប្រាស់កម្លាំង សរុបចំនួន ៥៥ នាក់ មធ្យោបាយកាណូត ចំនួន ០៦គ្រឿង ដើម្បីពិនិតត្យមើលស្ថានភាពមច្ឆាជាតិនារដូវទឹកសម្រកនេះ ជាពិសេសត្រូវទប់ស្កាត់បទល្មើសនេសាទតែម្តង។ 

​លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ​បានលើកឡើងថា: ក្នុងអំឡុងខែធ្នូនេះត្រីក្នុងបឹងទន្លសាប បានហូរធ្លាក់ពីបឹងបួរ ព្រែក និងដៃទន្លេនានាហូចូលទៅតាមដងទន្លេត្រឡប់ទៅវិញ ហើយប្រជាពលរដ្ឋក៍ចាប់ផ្ដើមប្រមូលធនធានមច្ឆាជាតិ និងនេសាទត្រី ដើម្បីធ្វើផ្អក ឬប្រហុកទុកដាក់សម្រាប់បរិភោគ ទៅតាមទំនៀមទំលាបពីដូនតាខ្មែរ។ 

លោបានបន្ថែមទៀតថា ឥឡូវនេះ តាមការចុះត្រួតពិនិត្យជាក់ស្ដែងឃើញមានប្រភេទត្រីភាគច្រើន ជាប្រភេទត្រីរៀល គឺចម្រុះចាប់ផ្ដើមចុះបន្តបន្ទាប់ អញ្ចឹងការប្រមូលផលនេសាទ រួមមាន៖ ខេត្តពោធិ៍សាត់, កំពុងឆ្នាំង និងខេត្តកណ្ដាល ស្ថិតនៅប៉ែកខាងត្បូងបឹងទន្លេសាប ត្រង់ចំណុច ច្រកកដបនេះប្រសិនជាសមត្ថកិច្ច និងអាជ្ញាធរបណ្ដែតបណ្ដោយតាមចិត្តឲ្យបងប្អូនរកផលនេសាទ គឺអ្នកនៅប៉ែកខាងក្រោមមិនបានត្រីធ្វើផ្អកប្រហុក ផ្អកច្រើនឡើយ ហេតុដូចនេះ គឺក្នុងនាមលោកជាអាជ្ញាធរត្រូវដឹកនាំកម្លាំងជំនាញចុះមកផ្ទាល់ និងបន្តចុះមកទៀត ប្រសិនបើផលត្រីអ្នកខាងក្រោមរកផលនេសាទមិនបាន។ 

លោកអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា មន្ត្រីជំនាញត្រូវពិនិត្យមើលលើការប្រើឧប្បករណ៍នេសាទ របស់បងប្អូនប្រជាពលរដ្ឋ វាត្រឹមត្រូវតាមច្បាប់រដ្ឋបាលជលផល ឬអត់ ហើយនេះក៏ជាលើទី០៤ ដែលលោកចុះមកត្រួតពិនិត្យក្នុងឆ្នាំនេះ ហើយក៏បានឃើញសម្រាប់ការប្រព្រឹតបទល្មើសនេសាទ និងប្រើឧប្បករណ៍នេសាទខុសច្បាប់មានកាថយចុះច្រើនណាស់។ 

លោក ខូយ រីដា បានបញ្ជាក់ថាៈ បទល្មើសថយចុះដិយសារប្រជានេសាសាទមានកាយល់ដឹងច្រើនជាងឆ្នាំមុនៗ ដោយសាតែមានមន្រ្តីជំនាញ នៃរដ្ឋបាលជលផល ចុះមកអប់រំណែនាំជាប្រចាំផ្ទាល់ដល់ទីតាំងនេសាទ និងតាមសហគមន៍។ 

សូមបញ្ជាក់ថា នាឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានឧបត្ថម្ភអង្គ និងគ្រឿងឧបភោគបរិភោគដក់កម្លាំងសមត្ថកិច្ចដែលឈរជើង ក្នុងតំបន់ទន្លេសាបសម្រាប់ដោះស្រាយជីវភាពផងដែរ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានបញ្ជាក់ថា: «ផលមច្ឆាជាតិនៅឆ្នាំ២០២៣ គឺផលនេសាទមានការកើនឡើងដោយប្រជានេសាទអាចចាប់បាន ចំនួនប្រមាណ ៣៩ ៦០០តោន បើធៀបទៅនឹងឆ្នាំ២០២២ កើនចំនួន ២ ០០០តោន»៕ លាន គ្រន