2024-03-19 12:03
51

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរនិងរបាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណៈ ប្រទះឃើញ រថយន្ត មួយគ្រឿងត្រូវជនមិនស្គាល់មុខ ប្លុងចោលនៅក្រុងស្វាយរៀងមិនទាន់ដឹងមូលហេតុ។

យោងតាម មន្ត្រីអាវុធហត្ថក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះថា ពិតជាមានករណីគេប្លុងរថយន្តចោលពិតប្រាកដមែនដោយរហូតមកដល់រសៀល ថ្ងៃនេះមិនទាន់មានអ្នកចេញមុខអះអាងយក រថយន្តទៅវិញនៅឡើយ។

ប្រភពបន្តថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ថាវេលាម៉ោង ៧និង៥០នាទី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិ អគនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានករណី គេប្លុងរថយន្តម៉ាក ឡង់គ្រីស័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BD.៧១៨២ ចោល ដោយជនមិនស្គាល់អត្តសញ្ញាណ ។
ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុង នគរបាលប៉ុស្តិ៍រដ្ឋបាលនិងអធិការនគរបាលក្រុងបានមកដល់ធ្វើកំណត់ហេតុមនិងបានអូស យករថយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីរកម្ចាស់បន្តទៀត ៕