2024-03-06 08:03
58

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវម៉ែន សុីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ អបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា២០២៤ ក្រោមប្រធានបទ« ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល  »។

គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៨ ខែមីនា នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បន្តរំលេចតម្លៃនៃសន្តិភាព និងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក ដែលអាចទទួលបានសិទ្ធិ គ្រប់យ៉ាងដូចបុរសដែរ រួមមាន ការគោរព ស្រលាញ់ស្រ្តី ការលើកកម្ពស់ស្រ្តីក្នុងសេដ្ឋកិច្ច កាងារនយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតដល់គេចាត់ ទុកស្ត្រី ជាមាតានៃពិភពលោក ។ ទិវាអន្តរជាតិនារី បានចាប់មានឡើងតាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីដើមទស្សរត្សរ៍ឆ្នាំ ១៩០០ មកម្ល៉េះ កាលដើមឡើយ  ទិវានេះ មិនមែនកំណត់នៅថ្ងៃទី០៨ មីនានេះតែម្ដងទេ ជាក់ស្ដែង ការប្រារព្ធទិវាសិទ្ធនារីលើកដំបូង គឺធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩០៩ នៅទីក្រុងញ៉ូវយ៉ក ។

សូមបញ្ជាក់ផងដែរថានៅក្នុងកិច្ចប្រជុំខាងលើនេះលោកជំទាវប្រធានមន្ទីរព័ត៌មានក៏បានផ្តល់ ជូនវត្ថុអនុស្សាវរីយ៍ដល់ភរិយាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជានារីផងដែរ៕