2023-07-31 11:07
131


ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន ១១នាក់ ត្រូវបានឃាត់ខ្លួនយកមកសាកសួរពាក់ព័ន្ឌនឹងការបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់ នៅខណ្ឌចំការមន។ 


កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឡោមព័ទ្ឌសណ្ឋាគារ សូផៃ ឃាត់ខ្លួនមនុស្ស ចំនួន ១១នាក់  ក្នុងនោះស្រី ០៤នាក់ នាំយកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំ។ 
ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង ១រសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំង សណ្ឋាគារសូផៃ ទល់មុខផ្សារហេងលី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
ចំពោះអត្តសញ្ញាណដែលត្រូវឃាត់ខ្លួនមិនត្រូវបានបង្ហាញឡើយ ព្រោះសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតឲ្យបានច្បាស់លាស់។ 
គួរបញ្ជាក់ផងដែរ នៅវេលាម៉ោងប្រមាណជាង ២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបបុរសជនជាតិវៀតណាមម្នាក់ ត្រូវបានខ្មាន់កាំភ្លើងធ្វើសកម្មភាពបាញ់សម្លាប់ដូចបាញ់ចាប នៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ រួចរត់គេចខ្លួនបាត់ស្រមោល។ 
តាមសាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ពេលនោះជនរងគ្រោះក៏ដើរចេញស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើង ដេញបាញ់ជនរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗក្ងថ្លុកឈាម រួចជនជនដៃដល់បាញ់ស្លាប់យ៉ាងរន្ធត់រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង។ 
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ត្រូវបានបញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕