2023-04-06 07:04
406

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មខ្លាំងៗ ចំពោះលោកស្រី តាំង ហ្គិចលៀង វាគ្មិនវគ្គជោគជ័យ ពាក់ព័ន្ធនឹងការលើកឡើងអំពីរឿង "អ្នកមាន និងអ្នកក្រ" និងបានប្រៀបធៀបប្រជាជនធម្មតាថា "គីឡូទាម គីឡូធ្ងន់" ដែលអាចនាំឲ្យមានការរើសអើង ប្រកាន់វណ្ណៈ បង្កឲ្យមានការក្រោកឈរប្រឆាំងតវ៉ាប៉ះពាល់ដល់សង្គមកម្ពុជាទាំងមូលតែម្តង។

ប្រតិកម្មរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះសម្តីមើលងាយ មើលថោក មកលើប្រជាពលរដ្ឋក្រីក្រ អំពីពីសំណាក់លោកស្រី តាំង ហ្គេចលៀង ធ្វើឡើងនៅយប់ថ្ងៃទី០៥ ខែនេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីសម្តេចតេជោវិលត្រឡប់ពីប្រជុំគណៈកម្មការទន្លេមេគង្គ នៅប្រទេសឡាវ បានស្តាប់ឮនូវពាក្យប្រៀបធៀបប្រជាពលរដ្ឋរបស់លោកស្រី តាំង ហ្គេចលៀង "គីឡូទាប និងគីឡូធ្ងន់"។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈសារជាសម្លេងថា "លើកមុនមានការជ្រួលច្របលម្តងហើយអំពីការប្រៀបធៀប រវាងអ្នកមាន និងអ្នកក្រ ដែលមានហេតុផលខ្លះយោបយល់ ប៉ុន្តែការប្រៀធៀបប្រជាជនធម្មតាជាគីឡូទាប"។ សម្តេចតេជោ បន្ថែមទៀតថា "ពេលនេះក្មួយស្រីបានប្រៀបធៀបប្រជាជនជនធម្មតាថាគីឡូទាប ដែលក្មួយស្រីគិតថា អ្នកគីឡូទាបនេះ គ្មានតម្លៃអ្វីនេះ គឺជាកំហុសធ្ងន់ណាស់"។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្ថែមថា "ជាការល្អហលយដែលសុំទោសជាសាធារណៈទាន់ពេលវេលាវេលា សូម្បីសម្តេចក៏មិនអាចទទួលយកពាក្យទាំងនេះទេ" ហើយត្រូវដឹងថា ក្នុងសង្គមមនុស្សគ្មានអ្នកណា "គីឡូខ្ពស់ គីឡូទាបទេ" មនុស្សមានសេរីភាពដូចគ្នា។

សម្តេចតេជោ បានបញ្ជាក់ថា ពូជអ្នកមានបានដាច់ពូជអស់ហើយក្នុងជំនាន់ប៉ុល ពត ពួកយើងជាពូជអ្នកក្រដូចតែគ្នាដែលចាប់ផ្តើមកវែកកឆ្នាំងនៅឆ្នាំ១៩៧៩ ពូជអ្នកមានគេរត់ទៅបរទេសអស់ហើយសល់ពូជអ្នកក្រដែលខាំស្មៅនៅទីនេះ មិនគួរបែងចែករវាង "អ្នកមាន និងអ្នកក្រ" នោះទេ។ សម្តេចតេជោ បន្ថែមទៀតថា ពូជអ្នកមានវាដាច់ពូជអស់តាំងពីប៉ុល ពត ចូលកាន់អំណាចឥឡូវចាប់ផ្តើមមានអ្នកមានជំនាន់ថ្មីហើយអ្នកមានជំនាន់ថ្មីនេះ សូមកុំមើលងាយមើលថោកអ្នកខ្សត់ខ្សោយ ដែលហៅថាក្រីក្រ។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ៗថា "ចំពោះការប្រៀធៀបប្រជាជនធម្មតាថាមានគីឡូស្រាលវាជាកំហុសធំណាស់"។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវថា ផ្តើមចេញពីពាក្យសុំទោសនេះ រឿងមិនបន្តភាគទៀតទេ បញ្ចប់ត្រឹមហ្នឹងចុះបានហើយ។ ក្មួយស្រីឈប់បញ្ចេញហោបល់តទៅទៀតអ្វីជាអ្នកមាន និងអ្នកក្រ ,សូមកុំបញ្ចេញយោបល់តទៅទៀត រឿងគីឡូធ្ងន់ គីឡូស្រាល ,សូមកុំបញ្ចេញយោបល់តទៅទៀត ថាប្រជាជនធម្មតាថាគ្មានទំងន់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជសក់ថា "សូម្បីសត្វស្រមោចតូចក៏ធ្វើឥ្យដំរីដេកមិនលក់" ប្រជាពលរដ្ឋនោះហើយដែលជាគ្រឹះនៃប្រទេសជាតិ។ បើគ្មានប្រជាពលរដ្ឋទេ យើងក៏គ្មានប្រទេសជាតិដែរ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺធ្វើដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ដែលអាចធ្វើទៅបាន។ សម្តេចបន្ថែមថា "សម្តេចឈរនៅជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋទាំងអស់តាំងពីឆ្នាំ១៩៧៩ គ្មានអ្នកណាមានទេ"។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចុងក្រិយថា "បុគ្គលម្នាក់មិនអាចឲ្យសង្គមរង្គោះរង្គើរទេ ប៉ុន្តែបើមិនទប់ស្កាត់ភ្លើងវណ្ណៈ សង្គមវណ្ណៈ ប្រកាន់វណ្ណៈ ការរើសអើងវណ្ណើវានឹងផ្ទុះឡើងហើយក៏ទទួកយកនូវការសុំទោសនេះដែរ"។ សម្តេចបន្ថែមថា ត្រូវគិតថា "ប្រជាជន គឺជាទឹក យើងជាទូកហើយទឹកអាចពន្លិចទូកបានសូមកុំមើលងាយប្រជាពលរដ្ឋឲ្យសោះ៕