2023-10-16 11:10
265

ភ្នំពេញ៖ ពិធីបុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃរបស់ឧកញ៉ា ឈាង រ័ត្ន ស្វាមីលោកស្រីអូនសម្រស់ធម្មជាតិ កាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងសម្តែងការហួសចិត្តយ៉ាងខ្លាំង ខណៈក្រុមគ្រួសាររបស់សពរៀបចំធ្វើនៅគេហេដ្ឋានបុរីប៉េងហួតបឹងស្នោរ និងភរិយារៀចំធ្វើនៅវត្ត។ 

 យោងតាមសំបុត្របុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃសពឧកញ៉ា ឈាង រ័ត្ន ដែលអង្គភាពយើងទទួលបានចំនូន ០២ផ្សេងគ្នា។ 

  ទី១៖ អ្នកផ្តើមបុណ្យដោយឧបាសិកា លី ហ្គេច ត្រូវជាម្តាយបង្កើតសពឧកញ៉ា ឈាន រ័ត្ន ព្រមទាំងសាច់ញាតិ នឹងរៀបចំកម្មវិធីបុណ្យប្រព្រឹត្តនៅថ្ងៃច័ន្ទ ០២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០រសៀល ជួបជុំពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ នមសក្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនារោ។ លុះព្រឹកឡើងថ្ងៃអខ្លះ ០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជាកិច្ចបង្ហើយបុណ្យ។ 

 ក្នុងលិខិតបុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧកញ៉ា ឈាង រ័ត្ន បានបញ្ជាក់ថា៖ កម្មវិធីបុណ្យនេះប្រារព្ឋធ្វើនៅ ផ្ទះលេ8142A ផ្លូវR12 ក្នុងបុរីប៉េងហួតបេងស្នោ (គម្រោងរ៉ូសរៀល) សង្កាត់បឹងស្នោ ខណ្ឌច្បារអំពៅ។ 

  ទី២៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ត្រូវជាភរិយា ព្រមទាំងបុតី បានរៀបពិធីបុណ្យខួបគំរប់ ៧ថ្ងៃ និង ១០០ ថ្ងៃ ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ ឧកញ៉ា ឈាង រ័ត្ន ដែលទទួលមរណ:កាលថ្ងៃពុធ ១២រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ ក្នុងជន្មាយុ ៤០ឆ្នាំ។ 

 កម្មវិធីបុណ្យធ្វើឡើងថ្ងៃច័ន្ទ ០២កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង ៣និង០០រសៀល ជួបជុំពុទ្ធបរិស័ទ បងប្អូនញាតិមិត្តជិតឆ្ងាយ ប្រារព្វពិធី បទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃ អង្គារ ០៣កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជាកិច្ចបង្ហើយបុណ្យ 

 គួររំឭកថា ឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ៤០ឆ្នាំ ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះមានវិបត្តិគ្រួសារធ្ងន់។ ឧកញ៉ា ឈាង រ័ត្ន បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នួន សុន្ទរី (ស្រីអូនសម្រស់ធម្មជាតិ) កាលពីអំឡុងឆ្នាំ២០១៧ ទទួលបានកូនស្រីម្នាក់ជាចំណងដៃ ប៉ុន្តែមួយរយៈចុងក្រោយនេះបញ្ហាផ្ទៃក្នុងគ្រួសារហាក់មានការរង្គោះរង្គើររហូតឈានដល់ប្តឹងផ្តល់លែងលះគ្នា។

 ក្រោយពេលកើតហេតុមន្ត្រីនគរបាលបានធ្វើការពិនិត្យ និងកោសលវិច្ច័យ បានសន្និដ្ឋានថា “ជនរងគ្រោះពិត​ជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន”។ 

 ជុំវិញការស្លាប់របស់ឧកញ៉ា ឈាង រ័ត្ន សាម៉ីស្រីអូនសម្រស់ធម្មជាតិ មតិមហាជនបានលើយកមកធ្វើជាប្រធានបទជជែកវែកញែកផ្សេងៗគ្នា ដោយអ្នកខ្លះឆ្លៀតឱកាសកេងចំណេញយកភាពល្បីល្បាញលើគំទុក្ខក្រុមគ្រួសារនៃសព និងអ្នកខ្លះទៀតចូលរួមរំលែកទុក្ខជាមួយគ្រួសារដោយសារសារអាណិត និងស្តាយស្រណោះឧកញ៉ាជាមនុស្សចិត្តធម៌ និងមានចរិតស្លូតបូតថ្លៃថ្នូរក្នុងសង្គម៕