2023-07-01 01:07
248

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួមហាផ្ទៃ បានបង្ក្រាបករណីចោរឆក់កាបូបស្ពាយពីនារីបរទេសរងគ្រោះម្នាក់ នៅត្ងចំណុចផ្លូវ​លេខ១០៥ កែង​ផ្លូវលេខ៣១០​ ក្នុងសង្កាត់បឹងកេងទី២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ 

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។ 

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ នឹងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង​ បានធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាច្បាស់លាស់។ 

លុះនៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង១៥និង២៦នាទី​ ត្រង់ចំណុច​ផ្លូវ​ជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ បានធ្វេីឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ 

១- ឈ្មោះ រឿន​ សារ៉ាយ​ ហៅ​ រ៉ៃ ភេទប្រុស​ អាយុ ២៥ឆ្នាំ​ ជនជាតិខ្មែរ និង២- ឈ្មោះ​ អេង​ ដេវិត​ ហៅ​ រម្យ​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ ជនជាតិខ្មែរ ដែលបានធ្លាប់ធ្វេីសកម្មភាព នៅថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២និង១៥នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ ជាជនបរទេសកំពុងដេីរតែមិនបានសំរេច នៅចំណុច​ផ្លូវលេខ​១០៥កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ 

នៅថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង ១៤និង១៥នាទី​ បានធ្វេីសកម្មភាពយកទូរសព្ទដៃពីនារីរងគ្រោះកំពុងជិះកង់បីឥណ្ឌាបានសម្រេចនៅចំណុចផ្លូវលេខ៩៥កែងនឹងផ្លូវលេខ៣៣០​ ក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ 

ចំពោះសំភារះដកហូតរួមមាន៖ ម៉ូតូម៉ាក​ ស៊ុយស៊ូគីនិច ពណ៌ស​ ផលិតឆ្នាំ២០២៣​ ពាក់ស្លាកលេខ​ ភ្នំពេញ​1JW-0681​ ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​ កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕