2023-05-31 09:05
485


ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា  បានសហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវរកសាវតា រហូតឈាន់ដល់ការចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ "Ra Vuth" ដែលបានបង្ហោះនូវព័ត៌មានវីដេអូកាត់ត ថាមានករណីចាប់កូនក្មេងវះយកក្រលៀន បង្កឲ្យមានភាពវឹកវរអសន្តិសុខសង្គម ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុត ព្រោះតែចង់បានភាពល្បីល្បាញ និងទាកទាញអ្នកទស្សនាចូល like Shar & Follow លើទំព័រ ហ្វេស ប៊ុករបស់ខ្លួនប៉ុណ្ណោះ។


នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា  បានឲ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយស្នងការខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលឈ្មោះ  សយ រ៉ាវុធ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ra Vuth បានបង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មាន បំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន នៅថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចនាំខ្លួនបុគ្គលឈ្មោះ  សយ រ៉ាវុធ មកសាកសួរនាំសាមីខ្លួនបានសារភាព ថា "ខ្លួនពិតជាបានយកវីដេអូ មកកាត់ត  និង បង្ហោះ ពិត មែន ក្នុង គោលបំណង ចង់ បង្កើន ប្រជាប្រិយ ភាព ទំព័រ ហ្វេស ប៊ុក របស់ ខ្លួន ដើម្បី ទាញ យក ផលប្រយោជន៍ ផ្ទាល់ ខ្លួន ប្រាកដមែន" 
នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយ ដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់។
បច្ចុប្ប ន្ន នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ  និង បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕