2024-03-25 05:03
43

ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់ បានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យចំណែកម្នាក់ទៀត រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ នៅវេលាម៉ោង០៦និង២៥នាទីព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវបេតុងលើខ្នងអាងត្រពាំងថ្មខាងជើងផ្លូវចុះភូមិតាអុងចម្ងាយប្រហែល១.០០០ម៉ែត្រ ស្ថិតនៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក  ។

នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ ដំបូងមានម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០០១ ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ យ៉ន សេត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាអុង ឃុំប៉ោយចារ  ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរឈ្មោះ អុឹម សំវិត អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយ បើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកចំពេញមួយទំហឹងជាមួយម៉ូតូ០១គ្រឿងទៀតម៉ាកHONDA DREAM ស៊េរីឆ្នាំ១៩៩៩ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហែម ទី ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ក្នុងទិសដៅផ្ទុយគ្នា។

នគរបាលបានបញ្ជាក់ថាៈក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ ២០០១ ឈ្មោះ យ៉ន សេត រងរបួសធ្ងន់ជើងខាងស្ដាំ និងដៃស្ដាំបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរីនិងអ្នករួមដំណើរឈ្មោះ អុឹម សំវិត អាយុ ៤៥ឆ្នាំ រងរបួសធ្ងន់,បាក់ជើងខាងស្ដាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី (ក្រោយមកបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ) ។

ដោយឡែកៈអ្នកបើកបរ ម៉ូតូម៉ាក HONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក (បន្ទាប់មកបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ) ។មូលហេតុបង្កគ្រោះថ្នាក់អ្នកបើកបរ ម៉ូតូម៉ាកHONDA DREAM ឆ្នាំ១៩៩៩ ឈ្មោះ ហែម ទី បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ចំណែកអ្នកបើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ២០០១ ឈ្មោះ យ៉ន សេត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន (មិនពាក់មួកសុវត្ថិភាពទាំង៣ នាក់ ។ ម៉ូតូ ខូចខាតធ្ងន់ចំនួន០២គ្រឿងបច្ចប្បន្នរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយចារ ៕