2024-02-21 07:02
64

ភ្នំពេញ៖ ក្រោយផ្ទុះភាពចម្រូងចម្រាសដ៏ក្តៅគគុកក្នុងជ្រើសរើសតំណែងប្រធានសមាគមសិល្បៈ បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសលាឈប់ស្រាប់តែ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ៅ ចំណាន ហៅស្រីតូច ចំណាន ជាអតីតសិល្បការិនីម្នាក់ ជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញធំដ៏ស្តុកស្តម្ភនៅកម្ពុជា ប្រឈរឈ្មោះជាបេក្ខភាពប្រធានសមាគម និងមានការគាំពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងមហាជនជាច្រើនផងដែរ។
   តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវ ទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។
   ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើឡើងក្រោយពេលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោតប្រ «ធានសមាគមសិល្បៈ» នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ។
  ការប្រកាសរបស់លោកជំទាវ ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន៕