2024-02-07 03:02
60

ខេត្តក្រចេះ ៖    នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា  និងលើកទិសដៅអនុវត្តការងារបន្ត  របស់រដ្ឋបាលខេត្តក្រចេះ  នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន ប្រធានគណៈបញ្ជារការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញឲ្យមន្ទីរធនធានទឹក ត្រូវពង្រឹងតាមដានលើការងារដាំដុះនិងប្រមូលផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ បង្ការការខ្វះទឹកស្រាចស្រព ដែលបង្ករឲ្យស្រូវស្កកបាត់ទិន្នផល- ចំពោះមន្ទីរអប់រំ និងកីឡា សហការជាមួយមន្ទីរមុខងារសាធារណ: ត្រូវពង្រឹងការត្រួតពិនិត្យលើការងារផ្ទេរមុខងាររបស់គ្រូបង្រៀន នៅតាមបណ្តាក្រុងស្រុក ។

   ចំពោះការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឯកឧត្តម វ៉ា ថន ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការ និងគោរពអនុវត្តទៅតាម   សេចក្តីជូនដំណឹងរបស់មន្ទីររៀបចំដែនដី ដែលបិទបានប្រកាសអំពីទីតាំង ដែលក្រុមការងារបច្ចេកទេសចុះដោយត្រូវត្រៀមឯកសារស្របច្បាប់នានាពាក់ព័ន្ធនឹងព័ត៌មានដីរបស់ខ្លួន-ការងារសាងសង់ផ្លូវរបស់ក្រុមហ៊ុនទទួលធ្វើ សុំឲ្យមន្ទីរសាធារណ:ការ និងដឹកជញ្ជូន ត្រូវតាមដានពិនិត្យនិងជម្រុញណែនាំឲ្យមានការស្រោចទឹកផ្លូវជាប្រចាំ ជៀសវាងការត្អូញត្អែរពីប្រជាពលរដ្ឋអំពីផលប៉ះពាល់មកសុខភាពរស់នៅប្រចាំថ្ងៃ ។

    ឯកឧត្តម វ៉ា ថន ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្តថា ៖ ចំពោះបញ្ហាការអនុវត្តនូវគោលភូមិឃុំមានសុវត្ថិភាព សូមឲ្យឃុំនិងប៉ុស្ត៍សហការគ្នាពង្រឹងការចុះយាមល្បាតការពារ ទប់ស្កាត់ ហើយ   សម្រាបខេត្តត្រូវចូលរួមសហការអន្តរាគមន៍ចាប់ឃាត់ខ្លួន-សុំឲ្យមន្រ្តីជលផល ឆ្មាំ និងសហគមន៍ ត្រូវរួមសហការគ្នាយ៉ាងម៉ឺងម័ត ក្នុងការថែរក្សាអភិរក្សធនធានជីវ:ចម្រុះ ពិសេសគឺសត្វផ្សោតដែលជាធនធានកម្ររបស់ពិភពលោក ហើយក៏ជាធនធានទាក់ទាញនិងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍របស់ខេត្ត-សុំឲ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិរិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀសវាងការកើតទំនាស់ និងជាការឆ្លៀតឱលកាសវាយប្រហារពីជនអគិតិ មកលើអាជ្ញាធរនិងរដ្ឋាភិបាល ហើយសុំឲ្យអាជ្ញាធរក្រុងនិងមន្រ្តីមានសមត្ថកិច្ច បន្តពង្រឹងនិងពង្រីកការផ្សព្វផ្សាយនិងអនុវត្តការមិនប្រើប្រាស់ថង់ប្លាស្ទិក នៅតាមទីសាធារណ:ប្រជុំជន ពិសេសក្រុមសិស្សសាលា សូមឲ្យចូលរួមផុលផុសជាគម្រូ និងផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុក សូមប្រុងប្រយ័ត្នការពារអំពីការផ្ទុះនូវជម្ងឺគ្រុនឈាម ដែលភ្នាក់ងារចម្លងពីមូសខ្លា ដោយត្រូវធ្វើការបោសសម្អានូវទីតាំងប្រភពកកើតជម្រកមូសខ្លា និងត្រូវរស់នៅប្រកបដោយអនាម័យស្អាត ៕ណូរិទ្ធ (ក្រចេះ)