2023-03-27 08:03
676

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន ខណ:ជនសង្ស័យទាំង២នាក់ កំពុងរើកកាយដើម្បីលួចសម្ភារៈនៅក្នុងឃ្លាំងទុកចោលមួយកន្លែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី ចំណុចឃ្លាំងទុកចោល ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះមិនស្គាល់ឈ្មោះមានទីលំនៅភូមិសង្កាត់កើតហេតុ ព្រោះមិនបានមកដាក់ពាក្យបណ្តឹង។

ជនសង្ស័យ០២នាក់៖ត្រូវជាបងប្អូនបង្កើត

១-ឈ្មោះ ចាន់ ថុល ហៅបឿក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ២-ឈ្មោះ លីម ចំរើន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតានួក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន)។

     ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ មានជនសង្ស័យ០២នាក់ បាននាំគ្នាផ្លោះរបងចូល ទៅកាច់ចម្រឹងបង្អួចឃ្លាំងទុកចោលគ្មានម្ចាស់យាម ហើយនាំគ្នាដើររើកកាយក្នុងឃ្លាំងដើម្បីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ជូនពេលនោះក៏ជួបនឹងកម្លាំងល្បាតរបស់ប៉ុស្តិ៍កំពង់សំណាញ់ បានចុះឡោមព័ទ្ធកន្លែងកើតហេតុរួចឃាត់ខ្លួនបានជនសង្ស័យ០២នាក់ បញ្ជូនមកចាត់ការតាមនីតិវិធីតែម្តង។

  បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕