2023-08-11 10:08
150

(កែប)កាលពីរសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តម នី ផល្លី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គ,,ក)និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃថ្នេរខ្សាច់កម្សាន្តស្អាតនាពេលកន្លងមក។

 ឯកឧត្តម នី ផល្លី អគ្គលេខាធិការរងបានអញ្ជើញក្នុងដំណើរការចុះពិនិត្យ និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តស្អាត ជាបឋម មានព្រែកចំនួន ២ នៅខេត្តកែប ត្រូវបានដាក់បញ្ជូលជាបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងនៅក្នុងចលនា ឆ្នេរព្រែកកម្សាន្តស្អាតលើកទី១ មានព្រែកអូរក្រសារដែលស្ថិតនៅក្នុងសង្កាត់អូរក្រសារក្រុងកែបខេត្តកែប និង ព្រែកអង្កោល ដែលស្ថិតនៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ក្រៅពីនោះមានឆ្នេរខ្សាច់ថ្មីៗមួយចំនួនទៀត ក៏ត្រូវបានដាក់បញ្ជូលជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្រស់ស្អាតលើកទី៤ ឆ្នាំ២០២៣នេះដែរ។ 

 ឯកឧត្តម នី ផល្លី បានមានប្រសាសន៍ថា បើយោងទៅតាមសក្តានុពលជាច្រើនដែលខេត្តកែបមាន ក្រៅពីឆ្នេរសមុទ្រ យើងឃើញថា បណ្តាព្រែកមួយចំនួនក៏ពោរពេញទៅដោយសក្តានុពលដែលមានស្រាប់សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តផងដែរ ក្នុងនោះយើងបានដាក់ព្រែក ចំនួន ២គឺទី១ ព្រែកអូរក្រសារ ក្នុងក្រុងកែប និងទី២ ព្រែកអង្កោល នៅស្រុកដំណាក់ចង្អើរ បានដាក់ក្នុងចលនាប្រឡងប្រណាំងនេះ ក្រៅពីនោះយើងក៏បញ្ជូលឆ្នេរខ្សាច់មួយចំនួនទៀតផងដែរ។ 

 ឯកឧត្តម អគ្គលេខាធិការរង បានលើកឡើងបន្ថែមថា បើយោងសៀវភៅផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក៏បានដាក់បញ្ជូលតំបន់ព្រៃកោងកាងអង្កោល ស្ថិងក្នុងខេត្តកែប ជាប់ជាមួយព្រៃកោងកាងនៅតំបន់ព្រែកចាក ក្នុងខេត្តកំពត គឺជាតំបន់ទេសចរណ៍ដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតំបន់ព្រៃកោងកាងនៅព្រំប្រទល់នៃខេត្តទាំងពីរ មានទំហំធំបន្ទាប់ពីព្រៃកោងកាងនៅតំបន់ពាមក្រសោម អមជាមួយផ្លូវទឹកខ្វែងខ្វាត់។ 

 គេបានចង្កើបឃើញកក់សំគាល់ថា កាលពីឆ្នាំ២០២២ ខេត្តកែបបានដាក់ឆ្នេរចំនួន ៦ ក្នុងចលនាប្រឡងប្រណាំងជាបេក្ខភាពឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ក្នុងនោះមានឆ្នេរចំនួន២បានចំណាត់ថ្នាក់ជាឆ្នេរស្អាត ដែលមានកម្រិតល្អណាស់ គឺ ឆ្នេរកែប និងឆ្នេរកោះទន្សាយ។(សឹង រ៉ាត់)