2023-10-02 03:10
170

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នេះ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា បានអោយឪ្យ ដឹងថា : ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និង ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកកំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ)។

 ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

  – នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និង ភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅ មធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។

  – រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី ៦០-៨០%។ 

 អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ។ នេះបើយោងតាការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ៕