2023-04-27 09:04
364

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន បានថ្លែងថា «មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនដែលទៅអួតអាងថា ខ្លួនជាអ្នកស្នេហាជាតិនោះទេ ក៏ប៉ុន្តែទីចុងបំផុតខ្លួនជាអ្នកការពារជាតិ ការពារប្រជាជន ខាំស្មៅរស់នៅជាមួយប្រជាជនតាំងពិបាកវេទនា»

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើគឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅថ្ងៃទី ២៧ មេសា ២០២៣។

សម្តេចតេជោ បានថ្លែងថា «មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនដែលអួតខ្លួនឯងជាអ្នកស្នេហាជាតិ ដូចពួកមនុស្សចំនួនឡើយដែលស្រែកថាខ្លួនជាអ្នកស្នេហាជាតិ ដែលមិនបានធ្វើអ្វីបន្តិចទាល់តែសោះ ក៏ប៉ុន្តែទីចុងបំផុតមានតែគណបក្សប្រជាជនជាអ្នកការពារជាតិ ការពារប្រជាជន ខាំស្មៅរស់នៅជាមួយប្រជាជនតាំងពិបាកវេទនា»