2023-04-19 12:04
372

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំបន្តសម័យប្រជុំ លើកទី៦ នីតិកាលទី៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៧រូប បានលើកយករបៀបវារៈមានចំនួន៣ មកធ្វើការពិភាក្សា និងអនុម័តម។

ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ បានលើកយករបៀបវារៈមានចំនួន៣សំខាន់ៗ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖  ១- សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ,២- សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និង៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងមក៕