2023-12-23 03:12
90

ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២ក្រុម សរុបចំនួន៥នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ជិះម៉ូតូដេញកាប់គ្នា នៅស្រុកកំពង់រោទិ៍។
   ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១និង២០នាទី រសៀល ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣១៦ស្ថិតក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។
   សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ក្រុមជនសង្ស័យ ក្រុមទី១ មានគ្នាចំនួន២នាក់មាន១.ឈ្មោះ ញ៉ក់ ដេវីត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្សនៅភូមិរាមជោឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(អ្នកបើកម៉ូតូ) របួសស្រាលដួលម៉ូតូ និង២.ឈ្មោះ ម៉ៅ ប៊ុនសេន ភេទប្រុសអាយុ១៤ ឆ្នាំ មុខរបរសិស្សនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុយ ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកជិះពីក្រោយ)របួសស្រាល(ឆ្អឹងខ្នងឆ្វេង)ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ស លាយខៀវពាក់ស្លាកលេខស្វាយរៀង1S.3457 ។
   ចំណែក  ក្រុមទី២ មានគ្នាចំនួន៣នាក់មាន ១.ឈ្មោះ ចិន ដានីត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយានស្រុកកំពង់រោទិ៍(អ្នកបើកម៉ូតូ ម៉ាក សូនិច ពាក់ស្លាកលេខ ៧០c1២៣៣ ៧១(ប្រទេសវៀតណាម រង របួសមុខផ្នែកខាងឆ្វេង(ធ្ងន់)ដួលម៉ូតូ។
២.ឈ្មោះ សោម ចំរើនភេទប្រុស អាយុ២០ ឆ្នាំមុខរបរមិនពិតប្រាកដនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍របួសឆ្អឹងជំនីផ្នែកខាងស្តាំ(ធ្ងន់)ដួលម៉ូតូ(មានសារធាតុញៀន)និង ៣.ឈ្មោះ ភិន ចុងអុីន ភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍(អ្នកកាន់កាំបិតដេញកាប់)របួសក្បាលផ្នែកខាងស្តាំ(ស្រាល)។
   ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ក្មេងស្ទាវទាំង២ក្រុម បានឆ្លើយបំភ្លឺ ថា ពួកខ្លួនមានគំនុំនឹងគ្នាដោយ ធ្លាប់ក្រុមទី០១បានដេញវ៉ៃក្រុមទី២ម្តងហើយ នៅផ្សារជីភូ។
   ក្រោយពីស្តាប់ការបំភ្លឺក្មេងស្ទាវទាំង២ក្រុម រួចមកសមត្ថកិច្ចអធិការនគរបាលស្រុកកំពង់រោទិ៍បានសុំយោបល់ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀងធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់ ៕