2023-07-26 06:07
234


ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់បានរងរបួសរលាត់ដៃជេីងបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តឡង់គ្រីស័រនៅត្រង់ផ្លូវបំបែកជាបួនកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៤៣កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។ 


   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនជាតិបរទេសជិះម៉ូតូម៉ាកZoomer-x ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកំពង់ចាម1U-6460 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2P-1857 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីត្បូងទៅជេីងបានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូដួលរងរបួសរលាត់ដៃជេីង ចំណែករថយន្តរងការខូចខាតកាងខាងមុខ។ 
   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលទៅភាគីទាំងសងខាង៕