2023-08-02 01:08
196

កែប ៖    វេលាម៉ោង៧.៣០នាទីយប់ កាលថ្ងៃទី០១ សីហា ឆ្នាំ២០២៣ មានករណីប៉ុនប៉ងមនុស្សដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងនៅភូមិភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រោយពីពីទទួលបានពត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណកម្រិតធ្ងន់ បានចុះទៅដល់កន្លែងកើតហេតុចំណុចទល់មុខផែចាស់លើកំណាត់ផ្លូវខេត្តលេខ៣៣Aស្ថិត នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប​ ជនសង្ស័យឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ ៣៧ ឆ្នាំមុខរបរ លាងម៉ូតូរស់នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ភ្នំពេញ បានបើកម៉ូតូតាមពីក្រោយរួចដកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាគូរកំណាន់ចិត្ត ឈ្មោះខៀវ ផាន់ណា ភេទស្រី អាយុ៣៤ឆ្នាំមុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

 ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូចូលមកស្នងការដ្ឋាននគរបាលខេត្តកែបដោយខ្លួនឯងដើម្បីឆ្លើយសារភាពជូនសមត្ថកិច្ចថានៅថ្ងៃទី០១ សីហា ឆ្នាំ២០២៣វេលាម៉ោង១រសៀលខ្លួនបានបើកម៉ូតូចេញពីផ្ទះម្នាក់ឯងមកដល់ផ្សារបឹងត្របែក ក៍ចូលទិញកូនកាំបិតមុខស្រួចមួយដើមក្នុងគោលបំណងយកមកចាក់គូរកំណាន់ចិត្តអោយស្លាប់ពេលទិញរួចខ្លួនក៍បើកម៉ូតូមកដល់កែប វេលាម៉ោ៥ជាងល្ងាច ហើយក៍ចូលផឹកការហ្វេនៅការ៉ាសសាំងតូតាល់ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកែប រហូតដល់ម៉ោង៦ជាងយប់ខ្លួនក៍បានបើកម៉ូតូចេញទៅឃ្លាំមើល គូរកំណាន់ចិត្តរបស់ចេញពីផ្ទះនៅពីខាងកើតសាលាសង្កាត់កែប ចំងាយប្រហែល៥០m ចាំរហូតដល់ម៉ោង៧.២០នាទីយប់ ខ្លួនក៍បានឃើញគូរកំណាន់ចិត្តបើកម៉ូតូចេញពីផ្ទះម្នាក់ឯងខ្លួនក៍បានបើកម៉ូតូតាមពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើ ក៍ដកកូនកាំបិតមុខស្រួចចាក់ត្រូវ ចំពីរក្រោយខាងឆ្វេង មួយកាំបិតបណ្ដាលអោយរងរបួសធ្ងន់។ ជនរងគ្រោះខាងលើត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបន្តសង្គ្រោះដល់ទីក្រុងភ្នំពេញ។