2024-02-14 07:02
208

ភ្នំពេញ៖ បុគ្គលម្នាក់ដែលជាតួរអង្គនារីស្រស់ស្អាតឈ្មោះ «ម៉ូលីកា» ត្រូវបានកម្លាំងជំនាញផ្នែកសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តននិតិវិធីបន្ត ​ពាក់ព័ន្ធករណីបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរារចរណ៍ថាគៀបលុយ និងប្រឌិតរឿងហេតុផ្សេងទៀត​​បំពុលសង្គម នាំឱ្យមហាជនរិះគន់លើមន្ត្រីនគរបាលចរាចរណ៍ជើងនៅគោលដៅក្តាន់ពីរ ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់អង្គភាពនគរបាលផងដែរ។

 

ជនសង្ស័យដែលបង្កើតអាខោនក្លែងក្លាយមានឈ្មោះថា «គង់ ម៉ូលីកា» ប្រឌិតរឿងចោទប្រកាន់មន្ត្រីនគរបាល ប៉ះពាល់ដល់អង្គនគរបាលជាតិ និងបង្កើតរឿងមួយចំនួនទៀតនោះ មានឈ្មោះ យឹម សុផាន់ណា ភេទប្រុស អាយុជាង ៣០ឆ្នាំ ដើម្បីបោះ និងចែកចាយព័ត៌មានក្លែងក្លាយនោះចូលទៅគ្រុមព័ត៌មាន ដើម្បីឱ្យបណ្តាញសារព័ត៌មានធ្វើការផ្សព្វផ្សាយ ត្រូវបានសមត្ថកិច្ចនគរបានជំនាញបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់។

 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «កិច្ចការងារនេះ ក្រោយមានព្រឹត្តិការណ៍កើតឡើងនាយឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានបញ្ជឱ្យលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិដឹកនាំមន្ត្រីជំនាញសហការជាមួយជំនាញការិយាល័យការិយាល័យចរាចរណ៍ រហូតកំណត់បានមុខសញ្ញា និងបានឃាត់ខ្លួនបុរសឈ្មោះ យឹម ផុផាន់ណា ជាជនសង្ស័យជាអ្នកចូលរួមប្រឌិតរៀបចំផែនការក្លែងក្លាយដោយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍ឈរជើងគោលដៅស្តុបក្តាន់ពីរនេះ»

 

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា «ការស្រាវជ្រាវរកឃើញថាបុគ្គលជាជនសង្ស័យបានរៀបចំតាក់តែងរឿងរ៉ាវនេះឡើង គឺក្នុងគោលបំណងដើម្បីវាយទៅលើមន្ត្រីនគរបាលចរារចណ៍ឈរជើងគោលដៅនេះ ក្នងុផលប្រយោជន៍អាក្រក់ណាមួយដែលគាត់មានបញ្ហាទំនាក់ទំនងទំនាស់យ៉ាងម៉េចជាមួយមន្ត្រីនៅគោលដៅនេះ? ឬមួយពាក់ព័ន្ធបញ្ហាផ្សេងដែលជំនាញនឹងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ហើយករណីនេះនៅមានអ្នកមានការពាក់ព័ន្ធមួយចំនួនទៀតផងដែរ»

 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា «ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹម សុផាន់ណា នេះធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់មន្ត្រីនគរបាលចរាចរណ៍ការពាររៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព នៅស្តុបក្តាន់ពីរនេះតែម្តង ដែលប៉ះពាល់កិត្តិយសសមត្ថកិច្ចអ្នកអនុវត្តច្បាប់ និងប៉ះពាល់ដល់អង្គភាពផងដែរ»។ លោកបន្ថែមថា អ្វីដែលបានសរសេរបង្ហោះចែកចាយលើបណ្តាញសង្គម គឺគាត់បានបង់ប្រាប់ទៅឱ្យជនស៊ីវិលតាមបញ្ជារបស់ «ព្រួញ៧៧» តាមពិតទៅសមត្ថកិច្ចជំនាញរកឃើញថា គាត់មិនបានបង់ប្រាក់ វេប្រាក់ នៅស្តុបក្តាន់ពីរទេ គឺវេប្រាក់នៅកន្លែងវីងក្នុងខណ្ឌជ្រោយចង្វារ ហើយអ្វីដែលជាការបញ្ជាក់បន្ថែមនោះ ព្រះនាម «ព្រួញ៧៧» មិនមានឈ្មោះមានមុខឈរជើងនៅគោលដៅក្តាន់ពីរនេះទេ គឺគាត់ឈរជើងគោលដៅផ្សេងនៅផ្សារអូរឫស្សី​ឯណោះទេ។

 

 

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានបង្ហោរូបភាពមួយសន្លឹកអបដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកា ហើយក៏ជាជនស៊ីវិលដែរ!»

 

លោកឧត្តមសេនីយ៍ស្នងការ ក៏បានសរសេរបន្ថែមថា «ដូច្នេះសូមជម្រាបជូនអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ  (ករណីខាងលើជាបទពិសោធន៍ស្រាប់)។ សាច់រឿងខាងលើ អាចនៅមានបន្តទៀត»

 

សេនីយ៍ឯក ជួន ណារិន ស្នងការរាជធានីភ្នំពេញ បានសរសេរបញ្ជាក់ថា «លោកសូមអរគុណគ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងសូមឲ្យប្រជាពលរដ្ឋ និងមហាជនចូលរួមគាំទ្របន្តជាមួយសមត្ថកិច្ចទៅមុខទៀត»

 

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ មានករណីនារីស្រស់ស្អាត់ម្នាក់ ដែលអះអាងថាខ្លួនមានឈ្មោះ ម៉ូលីកា បានបង្ហោះសារលើបណ្តាញសង្គមថា ដោយចោទប្រកាន់លើមន្ត្រីនគរបាលចរាចរណ៍ឈរជើងគោលដៅស្តុបក្តាន់ពីរចាប់ផាកពិន័យករណីរថយន្តផុតកំណត់ឆៀក ជាពិសេសសារឆ្លើយឆ្លងរវាងនាង និងនាយរងការិយាលល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញម្នាក់ ដែលមានព្រះនាមសម្ងាត់ «ព្រួយ៧៧» ព្យាយាមទំនាក់ទំនងចង់ឆីអយស្ទ័រធ្វើឲ្យរឿងរ៉ាវនេះផ្ទុះការចាប់អារម្មណ៍ និងល្បីល្បាញពេញបណ្តាញសង្គម។

 

ក្រោយពីផ្ទុះរឿងរ៉ាវខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវឲ្យនារីមានឈ្មោះ ម៉ូលីកា ឲ្យចូលខ្លួនមកស្នងការរាជធានី ជួបលោកផ្ទាល់ ដើម្បីសហការណ៍ និងដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌ជូន ប៉ុន្តែស្រីស្អាតមិនបានចូលខ្លួនតាមការអញ្ជើញនោះទេ រហូតសមត្ថកិច្ចស្រាវជ្រាវឈានដល់កំណត់បានគណនី Telegram នោះមិនមែននារីឈ្មោះ ម៉ូលីកាទេ ជាគណនីក្លែងក្លាយបង្កើតរឿងមិនពិតបង្ខូចមូលបង្កាច់បុគ្គលក៏ដូចជាស្ថាប័នសមត្ថកិច្ចតែប៉ុណ្ណោះ។

 

បច្ចុប្បន្ន ជនសង្ស័យដែលបង្កើតគណនីក្លែងក្លាយជាស្រីស្អាតឈ្មោះ គង់ ម៉ូលីកា កំពុងស្ថិតក្នុងដំណាក់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានចំណាក់ការតាមនិតិវិធីច្បាប់៕