2023-10-06 05:10
251

ភ្នំពេញ៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីបក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស្ទូចនិងម៉ូតូមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ 
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបបូកគោ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌបឹងកេងកង។ 

តាមប្រពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូតាមបណ្តោយផ្លូវព្រះមុនីវង្សស្របជាមួយរថយន្តស្ទូចក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្ពោះទៅផ្លូវម៉ៅសេទុងភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកDEFENDER ពណ៌ខ្មៅ  ពាក់ស្លាកលេខកម្ពុជាCSL 9889 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះក៏បានបុកចំពីចំហៀងរថយន្តស្ទូចនិងម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរបួសស្រាល ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។ 

បេីតាមការបង្ហេីបព័ត៌មានមួយទៀតបានប្រាប់ថា រថយន្តបង្កខាងលេីបានបង្កគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយនៅម្តុំសាលាបៀលប្រាយ ហេីយព្យាយាមបេីកគេចទេីបបន្តបង្កគ្រោះថ្នាក់បែបនេះ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងនាំខ្លួននារីបេីករថយន្តបង្កទៅប៉ុស្តិ៍នគរបាល ចំណែករថយន្តទាំង២គ្រឿងនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕