2024-03-19 11:03
55

ប៉ៃលិន÷  យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់បានឱ្យ
ដឹងថា÷នៅវេលាម៉ោង ០០ និង ១០ នាទី ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ មានករណីហិង្សាបណ្ដាលឲ្យមរណភាពជនរងគ្រោះ( ហិង្សាក្នុងគ្រួសារ)ចំនួន ០១ករណីកើតឡើងនៅចំណុចផ្លូវបេតុងមុខវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពពីមហាជនបានរៀបរាប់ប្រាប់នគរបាលជំនាញថា÷រឿងហេតុ : ជនសង្ស័យវាយប្រពន្ធស្លាប់នោះមុនដំបូងប្ដីបានផឹកស៊ីស្រវឹងជាប្រចាំ រហូតដល់ថ្ងៃកើតហេតុជនសង្ស័យបានផឹកស៊ីស្រវឹងហើយមានទំនាស់ក្នុងគ្រួសារ ទើបបណ្ដាលឲ្យមានហិង្សាវាយប្រពន្ធរហូតដល់ស្លាប់ ។

ប្រភពបានបន្តថា÷ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ហិត ហ៊ុន  ភេទស្រី អាយុ ៤៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( ស្លាប់ )។-ជនសង្ស័យឈ្មោះ មាស ម៉ៅ ភេទប្រុស អាយុ៥៦  ឆ្នាំ  មានទីលំនៅបច្ចុប្បន្ននៅ ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

+បច្ចុប្បន្ន: ជនសង្ស័យត្រូវបានសមត្តកិច្ចជំនាញប៉ុស្ថិ៍ស្ទឹងកាត់ឃាត់ខ្លួនរួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ
ឃាត់ខ្លួនបណ្ដោះអាសន្ននៅដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ដ,ស សារឿន