2023-12-20 11:12
113

ក្រចេះ÷      សមត្ថកិច្ចចម្រុះខេត្តក្រចេះចាប់ឃាត់គ្រឿង ចក្រមួយគ្រឿងរួមនិងអ្នក បើកបរម្នាក់ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃខុសច្បាប់ នៅចំណុច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ម្សិលម៉ិញនេះ ដោយមានកាសហកាចូលរួមពីមន្ត្រីបរិស្ថានខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ កម្លាំងកង រាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងកម្លាំងកងរាជអាវុធ ហត្ថស្រុកអូរគ្រៀងសែនជ័យ បាន សម្រេចចាប់រឹបអូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ។

សមត្ថកិច្ចបានអោយដឹងថាគ្រឿងចក្រមួយគ្រឿងនេះបានធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃនៅចំណុចខាងក្រោយស្នាក់ការរដ្ឋបាលព្រៃឈើអូរគ្រៀងចំងាយប្រមាណជា៥០០ម៉ែត្រ ។

លោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគៀងបានឲ្យដឹងនៅព្រឹកមិញនេះថា ជាមួយនឹងប្រតិបត្តិកាបង្ក្រាប គ្រឿងចក្រឈូសឆាយដីព្រៃនៅចំណុចទីតាំងខាងលើសមត្ថកិច្ចក៏បានចាប់ឃាត់ ខ្លួនអ្នកបើកបរម្នាក់ ហើយបាននិងកំពុងកសាងសំណុំ រឿងចាត់ការទៅតាមនីតិវិធីច្បាប់។ 

 

 

ណូរិទ្ធ (ក្រចេះ)