2023-06-01 12:06
214


ភ្នំពេញ ៖ នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ម៉ុក ពុទ្ធា អភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា គណ:អភិបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក  អ៊ាង ស៉ីផាននិងលោក សេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធានការិយាល័យទាំង១១, លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិច្បារអំពៅ, សាខាពន្ធដារខណ្ឌ, លោកប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ,ប្រធានផ្សារទាំង២ និងលោក លោកស្រីចៅសង្កាត់ទាំង៨ ។ 


*របៀបវារៈកិច្ចប្រជុំរួមមាន ៖
១/-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ។
២/-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌច្បារអំពៅ។

៣/-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បិទបញ្ចីថវិការបស់រដ្ឋបាលខណ្ឌច្បារអំពៅឆ្នាំ២០២២។
៤/-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ប្រចាំខែឧសភា ឆ្នាំ២០២៣ ។
៥/-បញ្ហាផ្សេងៗ៕