2024-03-25 03:03
30

នាព្រឹកថ្ងៃ សៅរ៍ ១៤កើត( ថ្ងៃកោរ)ខែ ផល្គុន ឆាំ្នថោះ បញ្ចាសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃ ២៣ ខែមិនា ឆាំ្ន ២០២៤ នៅកងពលតូចដឹកជញ្ជូនលេខ៩០ កងទព័ជើងគោកលោកឧកញ៉ាបណ្ឌិត ទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយ  ប្រតិភូអម ដំណើរ បាន ចុះសួរសុខទុក្ខ  និងនាំយកសំភារៈ ឧបត្ថម្ភ  ដូចជា  :
-ទឹកបរិសុទ្ធអេរ៉ូទិច ១០០ កេស
-មីកំប៉ុងម៉ាៗ ២កេស ធំ
-ទឹកក្រូច ៥ កេស
-កាហ្វេ ២កេស ធំ
សឡា ១០ ដើមនិង ឧបត្ថម្ភថវិកា 2.000$ ( ដុល្លាUSA) ទិញសុីម៉ង់ចំនួន ២០តោន   ។

នេះទឹកចិត្តដែរមិនមិនអាចកាត់ថ្លៃបានរបស់លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ ឧកញ៉ាវណ្ណ លុយ តែងតែជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងចាស់ជរាជនពិការក្មេងកំព្រា លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ ឧកញ៉ាវណ្ណ លុយ និងកូនៗ តែងនៅកៀកជាប់ស្អិតជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទោះបីក្តៅរងារភ្លៀងផ្គរបែបណាក៏ដោយ ជាពិសេសរូបលោកទាំងពីរតែងតែមានទឹកចិត្តសប្បុរសធម៍ជួយទៅដល់អង្គភាពគ្រប់ស្ថាបន្យ័មន្ទីរពេទ្យ លោកគ្រូអ្នកគ្រូក្នុងអំឡុងពេល ត្រូវការចាំបាច់បំផុត...

ការជួយប្រជាពលរដ្ឋមិនត្រឹមតែជាសកម្មភាពល្អទេ ប៉ុន្តែធ្វើអោយយើងមានអារម្មណ៍រីករាយស្រស់ថ្លាទាំងផ្លូវកាយផ្លូវចិត្ត គ្រួសារបានសុខសប្បាយ សហគមកាន់តែរឹងមាំ សង្គមជាតិទាំងមូលក៏កាន់តែមានភាពសុខដមរម្យនាក្រោមម្លប់សន្តិភាពដែលពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕