2023-05-01 01:05
304

 

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ថ្ងៃនេះ៣ឆ្នាំក្រោយដែលសម្តេចខកខានមកទីនេះដោយសារការយាយីដោយជំងឺកូវីដ-១។ សម្តេចតេជោ បានបន្តទៀតថា «ជារៀងរាល់ឆ្នាំថ្ងៃទី០១ឧសភា សម្តេចមកទីនេះដើម្បីជូបសំណេះសំណាលជាតំណាងឱ្យមួយកម្មករ-កម្មការិនីទូទាំងព្រះរាជាណាចក្រកម្ពុជាសម្តេចមិនអាចដើរគ្រប់កន្លែងបានទេ ព្រោះយើងមានរាប់ពាន់រោងចក្រ»។ 
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ នៅក្រុងព្រះសីហនុ។


សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិលបាល និងក្នុងនាមសម្តេចផ្ទាល់សូមថ្លែងអំណរគុណ និងកោតសរសើ និងអបសារទរចំពោះកម្មករ-កម្មការិនីនៅទូទាំងប្រទេសដែលបានខិតខំរួមចណែកអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។ សម្តេចតេជោសង្ឃឹមថា ក្នុងថ្ងៃនេះប្រហែលជាមានរោងចក្រមិនតិចជាង៥០%ទេ ដែលមានការជួបជុំកម្មករ-កម្មការិនី សប្បាយរីករាយតាមរោងចក្រ រហូតមានការប្រឡងបវរកញ្ញា ប្រឡងចម្រៀង និងលេងរាំបាំផ្សេងៗផង។ 
សម្តេចតេជោ ហ៊ុន សែន បានរំឭកថា «បញ្ហាគោរពសិទ្ធកម្មករមិនមែនមានតែមួយថ្ងៃទី០១ឧសភាទេ។ ការគោរពសិទ្ធកម្មករត្រូវតែធ្វើឱ្យបានទៀតទាត់ ធ្វើជារៀងរាល់ថ្ងៃ ជារៀងរាល់ពេលដែលនោះជាចំណុចដ៏ល្អបំផុតរវាងកម្មករ និងម្ចាស់រោងចក្រ»។ សម្តេចតេជោបន្ថែមទៀតថា «រោងចក្រប្រៀបដូចឆ្នាំងបាយរបស់យើងអញ្ចឹងថៅកែមានប្រាក់បង្កើតរោងចក្រហើយតាមរយៈរោងចក្រក៏មានការងារធ្វើដូច្នេះមានរឿងអ្វីក៏ត្រូវដោះស្រាយនិយាយគ្នា»៕