2024-01-24 06:01
273

បាត់ដំបង៖ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ចាម និងបក្ខពួក ជាមន្ត្រីកងរាជអាវុធហត្ថ បានធ្វើការគំរាមកំហែងលើស្ត្រីអ្នកលក់គ្រឿងបន្លាស់ គ្រឿងតុបតែលំអរថយន្តដោយពុំ​ដឹង​មូលហេតុ​ច្បាស់​លាស់ ខណៈពេលនេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលទៅតំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌ ។ 

 ស្ត្រីឈ្មោះ ថន ចាន់​ឌី អាយុ​ ៤៩​ឆ្នាំ មានមុខ​របរ​ លក់​គ្រឿងបន្លាស់ និង​គ្រឿង​តុបតែង​រថយន្ត មានទីលំនៅ ​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង-ខេត្ត​បាត់ដំបង បាន​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់ បុរស​ម្នាក់​ មានឈ្មោះ កុយ រុំ ភេទប្រុស ​អាយុ​ ៤៨​ឆ្នាំ រស់នៅ​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ពី​បទ​ «​គំរាមកំហែង​»​ ប្រើ​ឈ្មោះស្ថាប័ន​តុលាការ​ជា​ខ្នងបង្អែក​អម​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ ៣ទៅ៤នាក់​ ខណៈ​ដែល​អ្នកស្រី​មិនដឹង​រឿង​អ្វី​សោះ​ ។ 

 នេះបើយោងតាមពាក្យបណ្តឹងដែលក្រុមការងារទទួលបាននៅ​រសៀល​ ថ្ងៃ​ទី២៤ ខែមក​រា ឆ្នាំ២០២៤ នេះ​ បានដាក់ចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងរួចហើយ ។ 

 យោង​តាម​ខ្លឺ​ម​សារ​ នៃ​បណ្ដឹង​របស់​ស្ត្រីឈ្មោះ ថន ចាន់​ឌី ចុះ​ថ្ងៃ​ទី១៥ ខែមក​រា ឆ្នាំ​២០២៤ ​បានរៀបរាប់ថា៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ឈ្មោះ កុយ រុំ ភេទប្រុស អាយុ ៤៨ឆ្នាំ បានមកឈប់ឡាននៅពីមុខផ្ទះរបស់ខ្ញុំមួយសន្ទុះធំ និងយកទូរសព្ទថតរូបនាងខ្ញុំផងដែរ ហើយសម្លឹងមើលមកនាងខ្ញុំក្នុងក្រសែភ្នែកមានកំហឹងខ្លាំង។ ពេលនោះក៏មានឡាន ០១គ្រឿងទៀត និងមានមនុស្សប្រុស ០២នាក់ជិះម៉ូតូ ០១គ្រឿង មកជាមួយផងដែរ តែនាងខ្ញុំមិនដឹងពួកគាត់ប៉ុន្មាននាក់ទេ ព្រោះរថយន្តបិទកញ្ចកខ្មៅ ។ 

 ក្នុងបណ្តឹងរបស់ស្ត្រីរងគ្រោះក៏បានរៀបទៀតថា៖ ដោយការងឿងឆ្ងល់នាងខ្ញុំក៏បានដើរទៅនោះកញ្ចក់ឡាន សួរគាត់ថា បងមានការអ្វីដែរ? បងចង់ធ្វើឡានមែន? ពេលនោះឈ្មោះ កុយ រុំ បានបង្ហើបកញ្ចក់បន្តិច និងនិយាយថា «អត់ធ្វើទេ! ចាំតុលាការមកសិនឲ្យតុលាការនាំគាត់ចូល» ។ 

 តាមបណ្តឹងស្ត្រីរងគ្រោះបានបញ្ជាក់ថា៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ប្ដីរបស់នាង ខ្ញុំបានចូលទៅខមិនក្នុងហ្វេសបុករបស់ឈ្មោះ «MA KO» ដែលត្រូវជាប្អូនរបស់ឈ្មោះ កុយ រុំ ថា «គ្រប់យាងវាមកពីយើងទេ បើទោះបីមានភរិយាជប់មកស្លអោយឆ្ងាញ់ប៉ុនណាក៏យើងមិនចេះបាយផ្ទះយើងចូលចិត្តបាយក្រៅផ្ទះនៅពេលដែលគេចាប់តាំងផុសថាខ្លាចហើយចិត្តស្រី មើលខ្ញុំសួបងៗស្រីដែលមានប្ដីចូលចិត្តបាយក្រៅផ្ទះពេលចាប់បានសួរថាបងៗស្រីនៅត្រំរទៅទៀតរឺមួយលេងវាចោលខ្ញុំវិញមិនធំទ្រទេហើយខ្ញុំសួរបងៗប្រុសៗនៅពេលប្រពន្ធទៅញាំបាយក្រៅផ្ទះទៀត រឺមួយនៅទ្រាំ»។ បន្ទាប់ពីការខំមិនរបស់ប្ដីខ្ញុំ ក៏មានហ្វេសបុកឈ្មោះ «MA KO» ដែលត្រូវជាប្អូន ប្រុសរបស់ឈ្មោះ កុយ រុំ នាក់មកប្តីនាងខ្ញុំថា «វារអីហែង បានចូលខំមិនអញហែងមានសិទ្ធិអី» ។ 

 នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ មិនអាចស្វែងរក​ការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក កុយ រុំ ដែល​រង​ការ​ប្ដឹង​ពីស្ត្រីអ្នកលក់គ្រឿងបន្លាស់ និងគ្រឿងលំអរថយន្តដោយចោទប្រកាន់​ពី​បទៈ ​«​គំរាមកំហែង​» ​បាននោះទេ ហើយអង្គភាពយើងខ្ញុំ រងចាំទទួលការបកស្រាយ​គ្រប់ពេលវេលាផងដែរ ៕