2023-10-24 05:10
311

ខេត្តប៉ៃលិន÷    បើតាមសេចក្ដីរាយការរបស់មន្ត្រីនគរបាលមូលដ្ឋានឃុំអូរអណ្ដូងឱ្យ
ដឹងថា÷នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបរម៉ូតូលឿង មិនប្រុងប្រយ័ត្នបើកហោះទៅបុកជ្រុងថ្មស្ពានបណ្ដាលឱ្យដួលដោយខ្លួនឯង រងរបួសបាក់ជើងខាងស្ដាំ) ករណីនេះ កើតឡើងនៅលើស្ពានថ្ម១កន្លែង ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមប្រភពពីអ្នកស្រុកបានប្រាប់សមត្តកិច្ចថា-ជនរងគ្រោះគេស្គាល់ឈ្មោះ អឿន អ៊ុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរអណ្ដូង ឃុំអូរណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់បាក់ជើងខាងស្ដាំ  )ម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ២០១៤  ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1C1690 ។

ក្នុងករណី.រឿងហេតុជនរងគ្រោះបានជិះម៉ូតូទៅចំការភ្នំកេះ ម្នាក់ឯង ពេលដល់ចំណុចកើតហេតុជនរងគ្រោះបើកបរក្នុងល្បឿនលឿន មិនបានមើលផ្លាកសញ្ញា ក៏បើកហោះទៅបុកគែមថ្មស្ពាន បណ្ដាលដួលបោកចំជើងស្ដាំ បាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ។

សមត្តកិច្ចមូលដ្ឋានឃុំអូរអណ្ដូងបានបន្តថា÷ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល។ដោយ,ស សារឿន