2024-01-25 03:01
71

ភ្នំពេញ៖       បុរសពីរក្រុមគ្នា ចំនូន ០៤នាក់ ចូលផឹកស៊ីនៅហាងស្រាក្រឡុកតាំងពីយប់រហូតដល់ព្រឹកមិនឆ្អែតម្នាក់ៗស្រវឹងដាបកើតទំនាស់ឈ្លោះរឿងប្រកាន់ដណ្តើមស្រីក្នុងហាងទាញកាំបិតកាប់ចាក់គ្នារងរបួសសងខាងបែកក្បាល ដាច់ម្រាមដៃ  ។ 

 ហេតការណ៍ផឹកស៊ីដណ្តើមស្រីញីគ្នានេះ កើតឡើងកាលពីវេលាម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅហាងស្រាក្រឡុក តាមផ្លូវកប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ 

 ក្រោយពីផ្ទុះជម្លោះ ក្នុងហាងផឹកស៊ី ស្រាក្រឡុក ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅ ចាប់ក្របួចបានទាំងសងខាង គ្នា ០៤នាក់ នាំយកទៅប៉ុស្តិ៍ ដើម្បីសាសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕