2023-12-13 03:12
143

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ជនជាតិចិនបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMCបុកពីក្រោយរថយន្តCAMRYច្នៃដឹកសម្ភារៈតុទូបណ្តាលឱ្យរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិ.សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

ពលរដ្ឋឃើញហេតុការណ៍ប្រាប់ថាៈមុនកើតហេតុគ្រោះថ្នាក់ចរាចរណ៍គេឃើញមានរថយន្តCAMRYច្នៃមួយគ្រឿងដឹកគ្រែតុទូនិងឈើរើផ្ទះបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចមកកើតឆ្ពោះទៅខេត្តបន្ទាយមានជ័យ ខណៈនោះ មានរថយន្តស៊េរីទំនើបម៉ាកMCពាក់ផ្លាកលេខកម្ពុជាJANNY189ដែលបើកបរដោយជនជាតិចិនក្នុងទិសដៅស្របទិសគ្នាពីលិចមកកើតលុះដល់ចំណុចខាងលើក្នុងល្បឿនលឿន ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយរថយន្តកាមរីដែលបង្អង់ឃើញគ្រោះថ្នាក់ចរាចរណ៍មួយដាច់ដោយឡែកផ្សែងទៀតម៉ូតូនិងម៉ូតូក៏បណ្តាលជនជាតិចិនម្នាក់របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតនិងមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់និមិត្ត បានចុះទៅពិនិត្យវាស់វែងហើយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយដោយជនរងគ្រោះកំពង់សង្គ្រោះបន្ទាន់ តែការសាកសួរព័ត៌មាននិងពិនិត្យមើល គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្តាលជនជាតិចិនបើករថយន្តMC បម្រុងឡើងជែង តែជែងមិនផុតក៏បុកពីក្រោយរថយន្តCAMRYច្នៃ ខាងលើបណ្តាលឱ្យអ្នកបើកបររបួសធ្ងន់និងខូចខាតរថយន្តស៊េរីទំនើប ក្រោយវាស់វែងហើយត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕