2023-08-09 03:08
338


បន្ទាយមានជ័យ៖ ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១៩ឆ្នាំ របស់ប្រជាពលរដ្ឋ ជាង ៣០០គ្រួសារ ក្នុងតំបន់អូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ទំនាស់ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ»  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រគល់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប្រគល់ក្បាលដីឲ្យពួកគាត់គ្រប់គ្រង និងប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។ 
​​​   ការលើឡើងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នេះ ក្នុងឱកាសលោកអភិបាលរង ខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះចែកនូវចែកនូវសេចក្តីសម្រេចរបស់ខេត្តប្រគល់ក្បាលដីធ្លីដែលដោះស្រាយគ្នាបញ្ចប់ឲ្យពួកគាត់គ្រប់គ្រង និងប្រើប្រាស់ ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
   ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ តំណាងក្រុមហ៊ុនដីល្វែង ច័ន្ទ ប៊ុនសួរ៌ បានលើកឡើងថា ទំនាស់ដីធ្លីនៅតំបន់ស្វារអិលនេះ កើតមានរ៉ាំយូឆ្នាំទំរេតែដោះស្រាយចប់សប់គ្រប់ដោយមានការចូលពីគ្រប់ភាគីដែលពាក់ព័ន្ធក្នុងជម្លោះ និងមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យផងដែរ។ លោកបន្តទៀតថា សម្រាប់ការដោះស្រាយ គឺឈរលើយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»  ទាំងអស់គ្នាអ្នកឈះគ្មានអ្នកចាញ់ស្របទៅតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែម្តង។ 
   ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានថ្លែងថា «ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តតំណាងឲ្យរដ្ឋាភិបាល បានប្រគល់នូវឯកសារផ្លូវការជួនបងប្អូនប្រជាពលរដ្ឋ សម្រាប់ទុកជាកេរ្តិ៍មរតក និងប្រើប្រាស់តាមភាពជាក់ស្តែង»។ លោកបន្តទៀតថា «ករណីបញ្ចប់វិវាទនេះ គឺមានការផ្តួចផ្តើមគំនិតរបស់លោកអគ្គនាយកទូរទស្សន៍ msj ម៉េង សុភ័ណ្ឌ ក្នុងការសម្របសម្រួល និងរិះរកវិធីដោះស្រាយស្របតាមយុទ្ធសាស្ត្រដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺគោលនយោបាយ «ឈ្នះ-ឈ្នះ» ក្នុងនោះក៏មានការចូលរួមពីតំណាងរបស់បងប្អូនប្រជាពលរដ្ឋមានលោកឧត្តមសេនីយ៍ ម៉ាន់ ពៅ  ផងដែរ»។ 
   ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ បានរំឭកអំពីករណីទំនាស់នេះបន្តិចថា «បញ្ហាទំនាស់ដីធ្លីនៅចំណុចអូរស្វារអិលនេះស្មុកស្មាញណាស់រហូតលោកអគ្គនាយក msj ដាក់រហស្សនាមឲ្យប្រជាពលរដ្ឋអូរស្វារអិលនេះ រអិលមែន ណាត់ជួបនៅប៉ោយប៉ែត ថានៅភ្នំពេញ ដល់ជួបនៅភ្នំពេញដើម្បីចរចាគ្នា ថានៅថៃ ដល់ឆែកសេវាទូរស័ព្ទនៅព្រៃវែងសោះ»។ 
   អភិបាលរង ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «វិវាទដីធ្លីនៅតំបន់អូរស្វារអិលនេះ ត្រូវបានដោះស្រាយបញ្ចប់នៅក្នុងឆ្នាំ២០១៩ ហើយទំនាស់នេះចាប់ផ្តើមកើតមានក្នងឆ្នាំ២០០០ គិតទៅ ១៩ឆ្នាំ ដោយភាគីទាំងសងខាងជួបការលំបាកគ្រប់បែបយ៉ាង រហូតចុងក្រោយភាគីជម្លោះបានចូលតុចរចារក្រោមយុទ្ធសាស្ត្រគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕