2023-05-18 04:05
421

 (បាត់ដំបង)÷នៅថ្ងៃទី ១៨ ឧសភា ២០២៣ វេលាម៉ោងប្រហែល ២៤និង ៤០នាទី​រំលង​អធ្រាត្រ​ នៅចំណុច​ភូមិ​ពេជ្រ​ចិន្ដា​ ឃុំពេជ្រចិន្ដា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​ មានករណីមនុស្សស្លាប់ កើតឡើង ០១លើក ជនរងគ្រោះឈ្មោះ ណេន ចាន់ធឿន ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ​ ឃុំ​កើតហេតុ​ខាងលើ ​ជនរងគ្រោះ​បានផឹកថ្នាំបាញ់ស្មៅ(អាឆេះ)​កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ ។ 

   មូលហេតុ : ជនរងគ្រោះមានទំនាស់ពាក្យសម្ដីជាមួយប្ដីបន្តិចបន្តួច ក៏ផឹកថ្នាំបាញ់ស្មៅ(អាឆេះ)​សម្លាប់ខ្លួនឯងតែម្ដង ។

   ក្រោយពី​សមត្ថកិច្ច​យើង​ចុះត្រួតពិនិត្យសាកសពរួចមក​​ ឃើញថា​ជន​រង​គ្រោះ​ពិតជា​ផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដ​មែន ចំណែក​សាកសព​បាន​ប្រគល់​ជូន​សាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី​ ។