2023-07-11 10:07
165


(ខេត្តកំពង់ឆ្នាំង): គួរអោយសោកស្តាយបំផុតដែល លោកយាយយឹម អឿន ស្ត្រីមេម៉ាយអាយុ ៧៤ ឆ្នាំ មានទីលំនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលផ្ទះដ៏កំសត់របស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង នៅវេលាម៉ោងប្រមាណ ០១កន្លះរំលងអាធ្រាត្រ។


   នេះបើតាមការលើកឡើងរបស់ជនរងគ្រោះបញ្ជាក់ថា សម្ភារៈប្រើប្រាស់ដូចជា ចាន ឆ្នាំង ស្រូវ អង្ករ កង់ ឆេះខ្ទេចគ្មានសល់
ហើយថវិកាចំនួន៦០ ម៉ឺនរៀលក៏បានឆេះអស់ផងដែរ។
   លោកយាយយឹម អឿនសំណូមពរសុំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់និងសប្បុរសជនជិតឆ្ងាយ មេត្តាជួយផ្តល់ជាជម្រកស្នាក់នៅនិងថវិកាដើម្បីជីវភាពរស់រានមានជីវិតរបស់លោកយាយបន្តទៀត៕